មុខងារ​បេះដូង​អណ្ដែត​លើ Facebook នឹង​ដក​ចេញ​ស្អែក​នេះ

​ដើម្បី​អបអរ​សាទរ​ទិវា​សន្តិភាព​​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ២១ កញ្ញា​ ​នេះ ក្រុមហ៊ុន​ Facebook បាន​​ធ្វើ​ការ​កែ​សម្រួល​​បន្តិច​ទៅ​លើ Reaction ដើម្បី​ឲ្យ​កាន់​តែ​ពិសេស។

 

មុខងារ​បេះដូង​អណ្ដែត​លើ Facebook នឹង​ដក​ចេញ​ស្អែក​នេះ

 

​ការ​​កែ​សម្រួល​ថ្មី​នេះ​ធ្វើ​ឡើង​តែ​ចំពោះ​ Reaction បេះដូង​ ដោយ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ចុច​លើ Reaction នេះ​ នឹង​ឃើញ​មាន​រូប​បេះដូង​លោត​ពេញ​ផ្ទៃ​អេក្រង់​ទូរសព្ទ​ ឬ កុំព្យូទ័រ។ កន្លង​មក​ការ​បញ្ចេញ​មុខងារ​ថ្មី​សម្រាប់​អបអរ​ទិវា​អន្តរជាតិ​ មាន​សុពលភាព​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដូច​នេះ​មាន​ន័យ​ថា​មុខងារ​បេះដូង​អណ្ដែត​នេះ​អាច​នឹង​ដក​ចេញ​ស្អែក​នេះ​ហើយ។

 

កាល​ពី​​ថ្ងៃ​​បុណ្យ​មាតា​ពិភពលោក​ Facebook ក៏​បាន​​បញ្ចូល​មុខងារ​ថ្មី​​មួយ​ទៅ​លើ​កម្មវិធី​ Messenger ដើម្បី​ជា​ការ​អបអរ ដែល​មុខងារ​នោះ​អាច​ប្រើ​ប្រាស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕

 

មុខងារ​បេះដូង​អណ្ដែត​លើ Facebook នឹង​ដក​ចេញ​ស្អែក​នេះ

 

ចុច​អាន៖ សិស្ស​ ​IT​ ​ឥណ្ឌា​ម្នាក់​​ទទួល​រង្វាន់​ជាង ១ម៉ឺន​ដុល្លារ​ ​ព្រោះ​​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Facebook

 

អត្ថបទ៖ ហៃ​ សុខ​ហេង
​​​​​​​