លទ្ធផលចេញមកហើយ ថាតើបេក្ខនារីម្នាក់ ដែលច្រៀងបទរបស់កញ្ញា សុខ ពិសី ពិតជាមានសម្លេងពិរោះជាងម្ចាស់ដើម ដូចកញ្ញា លី អីុវ៉ាធីណា បាននិយាយដែរឬទេ?

ភ្នំពេញ៖ បន្ទាប់ពីសង្គ្រាមពាក្យសម្តីឌឺដង ចំអកឡកឡឺយ បាញ់បោះដាក់គ្នាតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រវាងតារាចម្រៀងចាស់វស្សា លី អីុវ៉ាធីណា ប៉ះជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង សាច់សខ្ចីដូចបណ្តូលចេក កញ្ញា សុខ ពិសី កន្លងមកនេះ បានធ្វើឲ្យមហាជនជាច្រើន មានការខ្នក់ចិត្តយ៉ាងខ្លាំង ចំពោះអ្នកទាំងពីរផងដែរ។

គួរឲ្យដឹងថា សង្គ្រាមពាក្យសម្តីនេះ បានធ្វើឡើងបន្ទាប់ពីកញ្ញា លី អីុវ៉ាធីណា ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវីធី «ពេញចិត្តអត់ វគ្គ៤» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ MYTV ដើម្បីធ្វើជាគណៈកម្មការដាក់ពិន្ទុ ដល់បេក្ខជន និងបេក្ខនារីដែលចូលរួមប្រលង។ ក្នុងនោះសម្រាប់បេក្ខនារី គារ៉ាត់ ណាលីនដា អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅក្នុងរាជធានីភ្នំពេញ ច្រៀងត្រាប់សម្លេងតាម កញ្ញា សុខ ពិសី តាមរយៈបទចម្រៀងមួយបទ ក្រោមចំណងជើងថា «អូនសុំសន្យាឈប់នឹកបងទៀតហើយ» ក៏ត្រូវបានគណៈកម្មការ កញ្ញា លី អីុវ៉ាធីណាធ្វើការដាក់ពិន្ទុ និងវាយតម្លៃសមត្ថភាពថា បេក្ខនារី លីនដា គឺបកស្រាយបានពិរោះជាងម្ចាស់ដើម កញ្ញា សុខ ពិសី ទៅទៀត។

ក្រោយពីបានទស្សនារួច ជាហេតុធ្វើឲ្យកញ្ញា សុខ ពិសី ក្តៅស្លឹកត្រចៀកចេញវីដេអូឃ្លីប ប្រតិកម្មលើកញ្ញា លី អីុវ៉ាធីណា វិញតែម្តង។ រហូតកើតមានរឿងចម្រូងចម្រាស ជាច្រើនរវាងគ្នានឹងគ្នា។

ជាមួយគ្នានេះដែរ ក្រុមការងាខ្មែរឡូត ក៏បានធ្វើការស្ទង់មតិនៅលើ ទំព័រហ្វេសប៊ុកផេក Khmerload តាមរយៈមុខងារ Poll ជាមួយនឹងសំណួរសួរទៅកាន់ ប្រិយមិត្តដែលនិយមលេងហ្វេសប៊ុកថា «បេក្ខនារីម្នាក់ ដែលច្រៀងបទរបស់កញ្ញា សុខ ពិសី តើពិតជាពិរោះជាងម្ចាស់ដើម ដូចកញ្ញា លី អ៊ីវ៉ាធីណា បាននិយាយដែរឬទេ?»

យោងតាមលទ្ធផលនៃការស្រង់មតិអ្នកលេងហ្វេសប៊ុក តាមរយៈ Poll លើទំព័រខ្មែរឡូត បង្ហាញថា ក្នុងនោះចំនួនភាគរយ “Yes” មានត្រឹមតែ ៤២ភាគរយ  ដែលគាំទ្រថាបេក្ខនារី គារ៉ាត់ ណាលីនដា បកស្រាយចម្រៀងបានពិរោះជាងម្ចាស់ដើម គឺកញ្ញា សុខ ពិសី។ ខណៈចំនួនភាគរយ “No” គឺមានដល់ទៅ ៥៨ភាគរយ​ ដែលមិនគាំទ្របេក្ខនារី គារ៉ាត់ ណាលីនដា ថាច្រៀងពិរោះជាងម្ចាស់ដើមនោះឡើយ។ ពោលគឺមានន័យថា អ្នកនិយមលេងបណ្តាញទំនាក់ទំនងហ្វេសប៊ុកជាច្រើន ពិតជាមិនគាំទ្រ សម្លេងរបស់បេក្ខនារី លីនណា ដែលច្រៀងត្រាប់តាម កញ្ញា សុខ ពិសី ថាបកស្រាយបានពិរោះជាងម្ចាស់ដើម ដូចការលើកឡើងរបស់គណៈកម្មការ កញ្ញា លី អីុវ៉ាធីណា នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងការបោះឆ្នោត ឬ Vote ខាងលើនេះដែរ ក៏មានប្រិយមិត្តខ្មែរឡូត មួយចំនួនបានធ្វើការបញ្ចេញមតិ ដោយភ្ជាប់មកជាមួយនឹងពាក្យ រិះគន់ជុំវិញតារាស្រីទាំងពីរដួងនេះ បានឌឺដងផ្លែផ្កា ចំអកឡកឡើយ ហែកកេរ្តិ៍គ្នាទៅវិញទៅមកផងដែរ។

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានសរសេរថា «គ្រាន់តែរឿងតិចតួចសោះ អន់ចិត្តដែរ ឈ្លោះគ្នាឆ្លងឆ្លើយគ្នា ប្រហែលអ្នកនយោបាយហើយ ជាសិល្បៈខ្មែរដូចគ្នា គួរតែជួយថែរក្សា ជួយផ្សព្វផ្សាយនូវសិល្បៈខែ្មរ និងសាមគ្គីគ្នា បង្កើតនូវអ្វីដែលថ្មីៗដើម្បីអ្នកគាំទ្រ និងដើម្បីឲ្យបរទេសគេសសើរថាខ្មែរខ្លាំង។ អារឿងមិនគួរកើតក៏កើតចេញដែរ បើអ្នកសិល្បៈខ្មែរ គិតតែពីរឿងប្រកាន់គ្នាទៅវិញទៅមក នូវរឿងតិចតួចយ៉ាងដូច្នោះនោះ សិល្បៈខ្មែរនៅថ្ងៃខាងមុខប្រាកដជារលាយអស់ហើយ បើអ្នកសិល្បៈមិនចេះសាមគ្គីគ្នាដូច្នេះ។ មាសសុទ្ធមិនខ្លាចភ្លើងទេ!»

ខណៈអ្នកបញ្ចេញមតិម្នាក់ទៀត ក៏បានលើកឡើងដែរថា « កម្មវិធីនោះ លី អ៊ីវ៉ាធីណា បានសាងកំហុស ២យ៉ាង។ ទី១ យកបេក្ខជន ទៅប្រដូចជាមួយនឹងសិទ្ធិបុគ្គល សុខ ពិសី ដោយចំហរ និងទី២ យកកម្មវិធីខ្លួន ប្រដូចជាមួយក្រុមកម្មវិធី អាយ ឌល សុវត្ថិ កញ្ញា រិទ្ធ រាជ ដោយចំហរផងដែរ»

តើសម្រាប់ប្រិយមិត្ត មានមតិយោបល់យល់ឃើញយ៉ាងទៀតដែរ?  

ចុចអានព័ត៌មានចាស់៖ 

១. សុខ ពិសី បង្ហោះវីដេអូ បកអាក្រាតចរិតហ្ស៊ីនរបស់ លី អ៊ីវ៉ាធីណា (មានវីដេអូ)

២. លី អ៊ីវ៉ាធីណា នៅតែតតាំង សង្គ្រាមពាក្យសម្តីជាមួយ សុខ ពិសី តាមហ្វេសប៊ុក (មានវីដេអូ)

៣. លី អ៊ីវ៉ាធីណា បញ្ចេញរូប និងសារមួយទៀតហើយ តើពិតជាចង់ដៀមដាមទៅកាន់ សុខ ពិសី មែន?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload