ជម្លោះប្រពន្ធនិងប្រពន្ធ! ធ្លាយដល់រឿងចាប់រំលោភ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ ក្រោយ​ពី​ជាប់​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ម្នាក់ដែល​មានផ្ទះ​ក្បែរ​គ្នា ខណៈប្តីនាងមិននៅផ្ទះ ។ 

តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ បានឱ្យ​ដឹង​ថា កាលពី​យប់​មួយ នៅ​ចុងខែ​កក្កដា ខណៈ​ប្តី​មិន​នៅ ហើយ​នាង​កំពុង​ដេក​ជាមួយ​កូន​នៅ​លើ​ផ្ទះ ស្រាប់តែ​បុរស​ឈ្មោះ​ម៉េ​ង លី អាយុ​៤៤​ឆ្នាំ បាន​ឡើង​ទៅ​លើ​ផ្ទះ និង​បាន​ចាប់រំលោភ​នាង រហូត​បាន​សម្រេច ។

បើ​តាម​បណ្តឹង​របស់​នាង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ជន​នេះ​បាន​គំរាម​នាង​ថា មិន​ឱ្យ​យក​រឿង​នេះ​ទៅ​ប្រាប់​ប្តី ឬ​អ្នក​ណា​ផ្សេង​ទេ បើ​មិន​ដូច្នោះ រូបគេ​និង​សម្លាប់​ចោល​ទាំង​ពូជ ។ នាង​បន្ត​ថា ក្រោយ​ពី​រង​ការ​គំរាម នាង​មាន​ភាព​ភិតភ័យ និង​បាន​លាក់​រឿង​នេះ អស់​ជា​ច្រើន​ខែ​មក​ហើយ ។

ចំណែកឯ​បុរស​ជាប់ចោទ ក៏​គេចខ្លួន មិនសូវ​នៅ​ក្នុងភូមិ​ទេ ។ តែ​យ៉ាងណា រឿង​នេះ​ក៏​ត្រូវ​បាន​បែកធ្លាយ ក្រោយ​ពី​នារី​រង​គ្រោះ កើត​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​របស់​ជនសង្ស័យ ហើយ​បាន​បើក​កកាយ​រឿង​នេះ ដឹង​ឮ​ដល់​ប្តី ទើប​ឈាន​ឱ្យ​មានការ​ដាក់​ពាក្យ បណ្តឹង​តែ​ម្តង ។

នារី​រង​គ្រោះ​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រំលោភ​បាន​សម្រេច​ម្តង ជនជាប់ចោទ​បាន​ប៉ុនប៉ង​រំលោភ​នាង​ម្តងទៀត តែ​ដោយសារ​ដឹង​មុន​នាង​បាន​ប្រយ័ត្ន​ខ្លួន ។ ទោះបីជា​បែប​ណា ករណី​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ក៏​ដូច​ជា​ពលរដ្ឋ​ក្នុងស្រុក​ចាត់​ទុក​ថា ជា​រឿង​ត្រូវរ៉ូវ​គ្នា​រវាង នារី​រង​គ្រោះ និង​បុរស​ជាប់ចោទ  តែ​ក៏​ត្រូវ​បាន​បែកធ្លាយ​ក្រោយ​ពី​អ្នក​ទាំង​ពីរ មានរឿង​ថ្នាំងថ្នាក់​នឹង​គ្នា ។

លោក​អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​ណ​យ ស៊ី​ថា​ច បាន​បញ្ជាក់​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់​ឃ្លួ​ន និង​នាំ​ខ្លួន​បន្ត​មក​ស្នងការដ្ឋាន ។ លោក​ថា ជុំវិញ​ករណី​នេះ ជនសង្ស័យ​បាន ឆ្លើយ​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​ស្ត្រី​នោះ​ប្រាកដ​មែន ។