សាហាវ! មកបាញ់គ្នាកណ្តាល​ស្រែ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ ពេល​កំពុង​បាច​ជី​ស្រូវ​ក្នុង​ស្រែ កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​កញ្ញា នេះ នៅ​ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

នាយ​ប៉ុស្តិ៍​នគរបាល​ស្នឹង លោក សឹង វ​ណ្ណា​រ៉ា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈិ​ត ភា​និ​ត អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង​។ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ ពេល​កំពុង​បាច​ជី​ស្រូវ​នៅ​ក្នុង​ស្រែ ខណៈ​មេឃ​កំពុង​រលឹម ។

លោកនាយ​ប៉ុស្ដិ៍​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​រហែក​មួក និង​មាន​ស្នាម​របួស​ជាំ​ជុំវិញ​ក​និង​ដងខ្លួន ។ បើ​តាម​ក្រុម​គ្រួសារ​និយាយ​ថា នៅ​ព្រឹក​នោះ ជន​រង​គ្រោះ​និង​អ្នក​ភូមិ​៤​នាក់​ទៀត បាន​ទៅ​ស៊ី​ឈ្នូ​ល​បាច​ជី​ស្រូវ​ឲ្យ​ឈ្មោះ ជ័យ ប៊ី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស្នឹង​ខាងលិច ឃុំ​ស្នឹង ។ គ្រានោះ​មេឃ​កំពុង​រលឹម​ស្រិច​ៗ លុះ​ពេល​បាច​ជី​អស់ហើយ​ដើ​ទៅ​យក​ជី​ថែម​ទៀត ក៏​ត្រូវ​រន្ទះ បាញ់​ដូ​ល​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ស្រែ​តែ​ម្ដង ។

លោក សឹង វ​ណ្ណា​រ៉ា បាន​បញ្ជាក់​ដែរ​ថា លោក​បាន​នាំ​កងកម្លាំង​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​សព​ទៅ​កាន់​លំនៅ​ឋាន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕