ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

រាជធានី​ភ្នំពេញ ៖ ស្នូរ​ធ្លាក់​ពីលើ​ចុះ​ក្រោម​ ឡើង​ខ្ទរ​ដី​ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ ក្នុង​ថ្លុកឈាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​អ្នក​ជិតខាង​ បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ សិត រតនា ហៅ ឆាំ រតនា អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន SSY យាម​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ស្ថិត​នៅ​ជិត​កន្លែង​ស្នាក់​នៅ​ បន្ទប់​ជួល​កើតហេតុ​ខាងលើ​នោះ​ដែរ មានស្រុក​កំណើត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មាន​ប្រពន្ធ​ឈ្មោះ វ៉ិ​ត ទូច អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ជាន់​ទី​១​ផ្ទះ​ជួល​កើតហេតុ​នោះ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម ។

តាម​ប្រភព​ដដែល​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​ទៅ​យាម​ នៅ​រោងចក្រ​ពេញ​១​យប់​ទល់​ភ្លឺ លុះ​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ​ទើប​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ដោយ​បាន​នាំ​មិត្តភក្ដិ​ប្រុស ម្នាក់​ទៅ​ជាមួយ​ផង​ដែរ ។

បន្ទាប់​មក​ទាំង​ ២​នាក់​បាន​នាំ​គ្នា​ទិញ​ ស្រា​បៀរ​ផឹកស៊ី​ជាមួយ​គ្នា​ នៅ​លើរាន​ហាលមុខ​បន្ទប់​ជាន់​ទី​១​ ដែល​បុរស​នោះ​ស្នាក់​នៅ ពេល​នោះ​ពួក​គាត់​ ដែល​ជា​អ្នក​ជិតខាង​មិន​បាន​ចាប់អារម្មណ៍​ មើល​បុរស​ជា​មិត្តភក្ដិ​នោះ​ មាន​ភិនភាគ​យ៉ាងណា​ ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​ជាប់រវល់​ធ្វើ​ការងារ​រកស៊ី ហើយ​ក៏​រឹតតែ​មិន​បាន​ចាប់អារម្មណ៍​ថា​ នឹង​មានរឿង​បែប​នឹង​កើតឡើង​នោះ​ដែរ ។

លុះ​ក្រោយមក​មិន ដឹង​ថា​មានរឿង​អ្វី​កើតឡើង​ឡើយ ស្រាប់តែ​ឮ​ស្នូរ​ធ្លាក់​មក​ក្រោម ហើយ​មុន​ដំបូង​ពួក​គាត់​មិន​បានដឹង​ថា ជា​បុរស​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ដោយសារ​មានការ​សង្ស័យ ព្រោះ​ការ​ធ្លាក់​នោះ​ខ្ទរ​ដី​តែ​ម្ដង ទើប​ពួក​គាត់​បាន​នាំ​គ្នារ​ត់ទៅ​មើល ឃើញ​បុរស​នោះ​ដេក​ស្លាប់​ផ្កាប់មុខ​ នៅ​ក្នុង​ថ្លុកឈាម​ក្នុង​ស្ថានភាព​ របួស​បែកក្បាល​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ស្ថិត​នៅ​ទីនោះ​ឡើយ ព្រោះ​ជាប់រវល់​ទៅ​ធ្វើការ ហើយ​ក្រោយ​ពេល​កើតហេតុ​ មាន​មនុស្ស​ចោមរោម​មើល​យ៉ាងច្រើន ហើយ​ក៏​ចំ​ពេល​ដែល​នាង​ ជា​ប្រពន្ធ​ចេញពី​ធ្វើការ​ ហូប​បាយ​ថ្ងៃត្រង់​ដែរ ពេល​ឃើញ​មាន​មនុស្ស​នាំ​គ្នា​ ចោមរោម​មើល​បែប​នេះ ប្រពន្ធ​បានរ​ត់ទៅ​មើល​ដែរ ដោយ​មុន​ដំបូង​មិន​បានដឹង​ថា អ្នក​ធ្លាក់​ពីលើ​ផ្ទះ​គឺជា​ប្ដី​របស់​ខ្លួន​នោះ​ឡើយ ។

លុះ​ពេលរ​ត់ទៅ​មើល​ជិត ទើប​ស្គាល់​ថា ជា​ប្ដី ធ្វើ​ឲ្យ​នាង​យំសោក​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា មានរឿង​បែប​នេះ​សោះ ។ ដោយឡែក​មិត្តភក្ដិ​ដែល​ផឹកស៊ី​ជាមួយ​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​មិនដឹង​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​នេះ​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ម្នាក់​នោះ ឬ​ក៏​អត់​នោះ​ទេ ឬ​ក៏​ការ​ផឹកស៊ី​ត្រូវ​បាន​បញ្ចប់ ហើយ​បែក​គ្នា​មិត្តភក្ដិ​ចាកចេញ​ទៅ​បាត់ មុន​ពេល​មាន​ហេតុការណ៍​នោះ​កើតឡើង​ឡើយ ។

ចំណែក​នគរបាល​មូលដ្ឋាន​ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ព្រមទាំង​កំពុងធ្វើការ​ស្រាវជ្រាវ​ រក​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ផ្ទះ​នោះ​ហើយ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ស្នូរ​ធ្លាក់​ឡើង​ខ្ទរ​ដី នាំ​គ្នារ​ត់ទៅ​មើលឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម