​បារ៉ាក់ អូបាម៉ា ប្រើ​ប្រាស់​វេទិកា UN វាយ​ប្រហារ​​លោក ពូទីន និងលោក ត្រាំភ៍ ហើយ​ថា «លទ្ធិប្រជាធិប​តេយ្យ ជា​ស្នូល​នៃ​សិទ្ធិ​មនុស្ស»

​បារ៉ាក់ អូបាម៉ា ប្រើ​ប្រាស់​វេទិកា UN វាយ​ប្រហារ​​លោក ពូទីន និងលោក ត្រាំភ៍ ហើយ​ថា «លទ្ធិប្រជាធិប​តេយ្យ ជា​ស្នូល​នៃ​សិទ្ធិ​មនុស្ស»
US President Barack Obama addresses the general debate of the General Assembly’s seventy-first session. UN Photo/Manuel Elias

(យូអិន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់កិច្ចប្រជុំកំពូលនៃ បណ្តាមេដឹកនាំពិភពលោក ក្នុងទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ (UN) ធ្វើជាវេទិកានៃ ការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ទៅលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និង បេក្ខជន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំភ៍។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងមហាសន្និបាត នៃអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ការរីកចំរើនដំបូងបំផុតនៃសិទ្ធិមនុស្ស នោះគឺបានមកពិលទ្ធិប្រជាធិបតេយ្យនោះ» ហើយការរីកដុះដាល ដូចផ្សិតនៃការគោរពសិទ្ធិមនុស្ស ក្នុងសហរដ្ឋអាមេរិកនេះ ក៏បានសាយភាយពាសពេញសកលោក ផងដែរ។ មានមនុស្សចំនួន កំពុងគិតគូរពីបុរសខ្លាំង សម្រាប់ការបោះឆ្នោតនៅអាមេរិក ចុងឆ្នាំ ២០១៦នេះ ក៏ដូចជា រុស្ស៊ី និង ចិន ទំនងជាកំពុងគិតថាលោក ដូណាល់ ត្រាំភ៍ នឹងឈ្នះ ប៉ុន្តែការលើក ឡើងបែបនេះត្រូវបានលោក អូបាម៉ា លើកឡើងថា «ខ្ញុំជឿថាការគិតរបៀបនេះ គឺខុសហើយ»។

លោក អូបាម៉ា ក៏បានឲ្យនិយមន័យផងដែរ ចំពោះពាក្យថា «បុរសខ្លាំង» ដោយទីមួយនោះគឺសំដៅទៅ មេដឹកនាំដែលតែងធ្វើការបង្ក្រាបអ្នកប្រឆាំងខ្លួន និងបង្កឲ្យមានជម្លោះនៅក្នុងប្រទេសខ្លួនឯង ឬ ក៏ការបង្កើតចេញជាលេសថា មានសត្រូវនៅបរទេស ហើយក៏បង្កជាសង្គ្រាមឡើងតែម្តង។ ការថ្លែងរបស់ អូបាម៉ា បែបនេះគឺជាលើកទី១ហើយ បន្ទាប់ពីរយៈពេល ៥០ថ្ងៃ ដែលអាមេរិកបាន ជ្រើសរើសយក បេក្ខជនពីររូបមកពីគណបក្សពីរផ្សេងគ្នា ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតី នោះគឺលោក ដូណាល់ ត្រាំភ៍ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី ហ៊ីលឡារី គ្លីនតុន នៃបក្សប្រជាធិបតេយ្យ៕

ប្រភព៖ khmertalking

  • ​បារ៉ាក់ អូបាម៉ា ប្រើ​ប្រាស់​វេទិកា UN វាយ​ប្រហារ​​លោក ពូទីន និងលោក ត្រាំភ៍ ហើយ​ថា «លទ្ធិប្រជាធិប​តេយ្យ ជា​ស្នូល​នៃ​សិទ្ធិ​មនុស្ស»已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:ជីវិតនិងសង្គម
Tags: