រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច

រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច

រកឃើញលលាដក្បាលមនុស្សអាយុជាង២០ឆ្នាំម្នាក់ ក្នុងនាវាបាក់បែកមួយនៅបាតសមុទ្រប្រទេសក្រិក ដែលវាបានលិចកាលពីជាង២០០០ឆ្នាំមុន នៅក្នុងតំបន់ដែលមាននាវា និងទូកលិចច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។ឋិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេក្បែរកោះ Antikythera នៅប្រទេសក្រិក វាជាកន្លែងដែលមាននាវាធំៗលិចច្រើនបំផុត តែពេលនេះអាថ៌កំបាំងនៅទីនោះ ប្រហែលជាត្រូវបានលាតត្រដាងហើយ ដោយបុរាណវិទូអន្តរជាតិមួយក្រុម បានប្រទះឃើញឆ្អឹងខ្មោចមួយផ្នែក ដែលត្រូវគេជឿថា ជាឆ្អឹងខ្មោចបុរស ស្ថិតក្នុងវ័យជាង២០ឆ្នាំ ហើយត្រូវគេស្រង់ចេញពីបាតសមុទ្រជម្រៅ៥០ម៉ែត្រ ខណៈដែលវាស្ថិតនៅក្នុងទូកលិចប្រមាណជាង២ពាន់ឆ្នាំមកហើយ ។

រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច
ការជីកកកាយនៅជុំវិញបរិវេណនោះ ធ្វើឲ្យគេរកឃើញលលាដក្បាលមួយផ្នែក ដែលក្នុងនោះមានថ្គាម ធ្មេញ៣ ឆ្អឹងដៃ២ ឆ្អឹងជំនីរច្រើនកង់ និងឆ្អឹងភ្លៅ២ផងដែរ ។ ឆ្អឹងជាច្រើនបំណែកដែលរកឃើញនេះ គឺក្នុងសភាពល្អ ដែលវាជារឿងដ៏កម្របំផុតមួយ ដែលអ្នកបុរាណវិទូកម្រនឹងជួបប្រទះណាស់ ។
សូមរម្លឹកថា ការប្រទះឃើញឆ្អឹងទាំងនេះ នឹងធ្វើឲ្យគេនឹកឃើញដល់រយៈពេលដ៏អស្ចារ្យមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងសម័យដែលសាធារណរដ្ឋរ៉ូម៉ាំង (Roman Republic) ចាប់ផ្ដើមផ្ដួលរំលំចក្រភពរ៉ូម ដែលវាជាដំណាក់កាលដំបូងនៃសកលភាវូបនីយកម្មពិភពលោក ៕
រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច
ប្រភព ៖ kqube
  • រក​ឃើញ​លលាដ​ក្បាល​មនុស្ស​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន នៅ​បាត​សមុទ្រ​ក្នុង​ទូក​លិច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: