មិនថាលោក ត្រាំភ៍ ឬលោកស្រី គ្លីនតុន ជាប់ឆ្នោតឡើយ ក៏ប្រទេសចិនអះអាងថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង ចិន-អាមេរិក

មិនថាលោក ត្រាំភ៍ ឬលោកស្រី គ្លីនតុន ជាប់ឆ្នោតឡើយ ក៏ប្រទេសចិនអះអាងថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង ចិន-អាមេរិក

(ញូយ៉ក)៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានថ្លែងនៅក្នុងវេទិកា ស្តីពីសេដ្ឋកិច្ចពិភពលោកថា ប្រទេសចិននិងអាមេរិក នឹងនៅតែបន្តរក្សានិងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយភាព វិជ្ជមាន ទោះបីជានរណានឹងឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខនេះក៏ដោយ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញ ឆ្នាំ២០១៦។

លោកនាយករដ្ឋមន្រ្តីចិន ដែលបានចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាតិ នៅឯទីក្រុងញូយ៉ក បានថ្លែងថា ការបោះឆ្នោតនោះ គឺជារឿងផ្ទៃក្នុងរបស់អាមេរិក ហើយអ្វីដែលលោកអាចនិយាយបាន គឺមានកម្រិត ប៉ុន្តែលោកបានគូសបញ្ជាក់ថា «ទោះជានរណាត្រូវបានបោះឆ្នោតជ្រើសរើស ឲ្យធ្វើជាប្រធានាធិបតីអាមេរិកក៏ដោយ ខ្ញុំជឿជាក់ថា ចំណងទាក់ទងរវាងចិន-អាមេរិក នឹងនៅតែបន្តវិវត្តន៍ដោយស្ថិរភាព និងសំដៅរកគោលដៅដ៏វិជ្ជមានមួយ»

គួរបញ្ជាក់ដែរថា បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូប គឺលោក ដូណាល់ ត្រាំភ៍ និងលោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើការរិះគន់ជុំវិញទង្វើរបស់ចិនពាក់ព័ន្ធនឹង បញ្ហាជម្លោះនៅដែនសមុទ្រ ចិនខាងត្បូង ដែលជាតំបន់សំខាន់មួយនៅទ្វីបអាស៊ី និងជាមូលហេតុដែលធ្វើឲ្យមានការប្រេះស្រាំ នៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន។ ដោយឡែកលោក Li Keqiang មិនបានបង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីរូបណា ដែលលោកពេញចិត្តនោះឡើយ៕

ប្រភព៖ Fresh News

  • មិនថាលោក ត្រាំភ៍ ឬលោកស្រី គ្លីនតុន ជាប់ឆ្នោតឡើយ ក៏ប្រទេសចិនអះអាងថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង ចិន-អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: