មុន​នេះ​បន្តិច មាន​ករណី​ផ្ទុះអាវុធ​ជិត​៣០​គ្រាប់​នៅ​មុខ​ទីបញ្ជាការ PM ស្រុក​អូរ​រាំង

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ២០១៦ មាន​ករណី​បាញ់​ជិត​៣០​គ្រាប់​នៅ​ខាង​មុខ​បរិវេណ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​អូរ​រាំង ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ។

មិន​ទាន់​មាន​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​អះអាង​ពី​មូលហេតុ​នៃ​ការ​ប្រើ​កាំភ្លើង AK បាញ់​ជិត​៣០​គ្រាប់​ខាងលើ​នេះ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា អ្នក​ដែល​បាញ់​ចំនួន​៣​ដងនោះ មាន​គ្នា​៣​នាក់​ជា​ភ្ញៀវ​ដែល​ចូល​ផឹក​ស៊ីនៅមុខ​ទីបញ្ជាការ PM ស្រុក​អូរ​រាំង ៕