៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

6 Videos


មហាជនជុំវិញពិភពលោកទាំងមូល ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹងព័ត៌មានលែងលះរបស់តារាហូលីវូដដ៏ល្បីឈ្មោះ នាង Angelina Jolie និង លោក Brad Pitt ។ ស្នេហា និង អនុស្សាវរីយ៍ ១១ ឆ្នាំរវាងអ្នកទាំងពីរត្រូវបានដាច់គ្នាផឹងត្រឹមតែមួយថ្ងៃ ក្រោយពីនាង Jolie ដាក់ពាក្យសុំលែងលះ ដាច់អហង្ការ ។ ការបែកបាក់នេះក៏បានបង្កើតជាមេរៀន ៦ ចំណុចដែលយើងគួរតែដឹងផងដែរ ៖

១ – គ្មានទំនាក់ទំនងណាដែលឥតខ្ចោះនោះទេ
ពេលខ្លះ អ្វីដែលយើងបានឃើញលើគណនីបណ្តាញ សង្គមផ្ទាល់ខ្លួនរបស់ពួកគេបានបង្ហោះ មិនដូចរឿងរ៉ាវជីវិតពិតដែលកំពុងកើតឡើងនោះទេ ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

២ – ជឿជាក់លើសភាវគតិ ឬ ញាណទី ៦ របស់អ្នក
គេបានដឹងថា នាង Jolie ធ្លាប់មានការសង្ស័យច្រើនដងរួចមកហើយថា លោក Brad លួចផិតក្បត់នាង តែចុងក្រោយទើបបានដឹងច្បាស់ថា ការសង្ស័យនោះគឺជាការពិត ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

៣ – ត្រូវរឹងមាំ
នាង Jolie ជាអ្នកដែលបំពេញឯកសារសុំលែងលះ ។ នាងជាមនុស្សម្នាក់រឹងម៉ាំណាស់ ដែលទោះបីជាការបំពេញឯកសារនោះនាំភាពឈឺចាប់ជាច្រើនដល់នាង ក៏នាងមិនរុញរានឹងធ្វើវា ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

៤ – ខ្លូនទីពឹងខ្លួន
ថ្វីបើនាង Jolie នឹងត្រូវទៅមុខបន្តតែម្នាក់ឯង ក្រោយចំណាយពេលជាគូអស់ ១១ ឆ្នាំ ក៏នាងនៅតែអាចទប់លំនឹងខ្លួនបាន ព្រោះនាងនៅតែអាចរកចំណូលបាន ដោយមិនចាំបាច់ពឹងពាក់ប្តីនោះទេ ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

៥ – សណ្តានមនុស្សមិនងាយកែប្រែ
មុននឹងលោក Brad ចាប់ដៃស្នេហាជាមួយនាង Jolie លោកធ្លាប់បានប្រឡូកក្នុងទំនាក់ទំនងស្នេហាជាច្រើន ហើយក៏ធ្លាប់បោកប្រាស់ដៃគូរាប់មិនអស់ដែរ ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

៦ – ភាពស្រស់ស្អាត
បុរសៗមួយចំនួនលង់ស្រឡាញ់អ្នកតែពេលដំបូងនោះទេ ហើយក្រោយអ្នកបាត់បង់សម្រស់ ពួកគេនឹងដើរចេញពីអ្នកមិនខាន ។ ជាក់ស្តែង នាង Jolie កាន់តែចាស់ទៅៗ ហើយថែមទាំងមានជំងឺច្រើនទៀត ដូចនេះវាគឺជាកត្តាមួយដែលធ្វើឲ្យស្នេហា ១១ ឆ្នាំត្រូវរលត់ក្នុងពេលដ៏ខ្លី ។

៦ ចំណុច ជាមេរៀនក្រោយការបែកបាក់រវាង Angelina Jolie និង Brad Pitt

គួរបញ្ជាក់ដែរថា អ្នកទាំងពីរបានផ្តើមចំណងស្នេហ៍កាលពីឆ្នាំ ២០០៥ ក្រោយសហការគ្នា ថតខ្សែភាពយន្ត «Mr. and Mrs. Smith» ហើយបានប្រារព្ធពិធីមង្គលការកាលពីឆ្នាំ ២០១៤ ៕   ថាវរិទ្ធ