បិណ្ឌ​៥​ ទៅ​​មើល​អ្នក​នៅ​ភ្នំពេញ​ ​បាន​ប៉ុន្មាន​វត្ត​ហើយ?

ថ្ងៃ​​​ពុធ ទី​២១​ កញ្ញា​ ឆ្នាំ​២០១៦​នេះ ​ត្រូវ​នឹង​ថ្ងៃ​៥​រោច ខែ​ភទ្របទ​ ជា​​​ថ្ងៃ​បិណ្ឌ​៥​​នៃ​​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ។ ​​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​​ជាតិ​ដ៏​ធំ​នេះ​ ប្រជាជន​ខ្មែរ​​មិន​ថា​នៅ​ទី​ក្រុង​ ឬ​តាម​ខេត្ត​តែង​តែ​​​​​ទៅ​វត្ត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាន​ទាំង​ឡាយ​ដល់​​បង​ប្អូន​សាច់​ញាតិ​ដែល​​បាន​ចែក​ឋាន​ទៅ​។ ​​​​ដោយ​ឡែក ​​ទៅ​ស្ដាប់​​​​អ្នក​នៅ​​ភ្នំពេញ​​​​មួយ​ចំនួន​ ​​ថា​តើ​មក​ទល់​ថ្ងៃ​នេះ​​ពួក​គាត់​បាន​​​​ទៅ​​​ប៉ុន្មាន​វត្ត​ហើយ?

 

បិណ្ឌ​៥​ ទៅ​​មើល​អ្នក​នៅ​ភ្នំពេញ​ ​បាន​ប៉ុន្មាន​វត្ត​ហើយ?

 

​ស្ត្រី​ម្នាក់​​​ដែល​​រស់​នៅ​​ម្ដុំ​ផ្សារ​ដើម​ថ្កូវ បាន​ឲ្យ​ដឹង​ថា​​មក​ទល់​ពេល​នេះ​ គាត់​បាន​​អញ្ជើញ​ទៅ​ពីរ​​វត្ត​រួច​មក​ហើយ​នៅ​ទី​ក្រុង​ភ្នំពេញ គឺ​​វត្ត​​ដំបូក​ខ្ពស់ និង​​វត្ត​​ឧណ្ណាលោម។ សម្រាប់​អ្នក​​​​នៅ​ភ្នំ​ពេញ​រូប​នេះ​​ប្រាប់​ថា គ្រោង​នឹង​​ទៅ​វត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​​ដើម្បី​ឲ្យ​បាន​គ្រប់​៧​វត្ត។

 

ងាក​ទៅ​ស្ដាប់ ស្ត្រី​​ម្នាក់​ទៀត​​ជា​អ្នក​នៅ​ភ្នំពេញ​​ផង​ដែរ បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ គាត់​បាន​​ទៅ​តែ​​១​វត្ត​​ទេ​ គឺ​នៅ​វត្ត​ឧណ្ណាលោម។ នៅ​ពេល​សួរ​ថា មាន​គម្រោង​​នឹង​ទៅ​វត្ត​ណា​ផ្សេង​​ទៀត​​ឲ្យ​គ្រប់​៧​វត្ត​ អ្នក​រស់​នៅ​​រាជ​ធានី​​ភ្នំពេញ​ខាង​លើ​នេះ បាន​ប្រាប់​ថា នឹង​ទៅ​ឲ្យ​បាន​៧​វត្ត​ផង​ដែរ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត ​​បាន​ប្រាប់​ថា​មក​ទល់​ពេល​នេះ​គាត់​បាន​ទៅ​៤​វត្ត​ហើយ គឺ​​បី​វត្ត​នៅ​​ស្រុក​កំណើត​ ខេត្ត​​កំពង់​ចាម និង​មួយ​វត្ត​នៅ​ភ្នំពេញ​ គឺ​នៅ​វត្ត​ឧណ្ណាលោម។

 

តោះ! ទៅ​ស្ដាប់​ពួកគាត់​និយាយ​ទាំង​អស់​គ្នា៖

 

 

​​​​​​​​អត្ថបទ៖ មាន រតនា
​ ​​​​​