ស្រាបៀរ​កម្ពុជា​​ឧបត្ថម្ភ​ធំ​ការ​​ប្រ​កួត​​កីឡា​ជាតិ​លើក​ដំបូង

ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ដែល​ផលិត​ស្រាបៀរ​កម្ពុជា​បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ការប្រកួត​កីឡា​ជាតិ​លើក​ដំបូង ចំនួន ​៤ ​លើក ចាប់​ពី​ឆ្នាំ​២០១៦​នេះ រហូត​ដល់​២០២២។ ការ​ឧបត្ថម្ភ​នេះស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ក្នុងឆ្នាំ​២០២៣ ខាងមុខ។

 

ស្រាបៀរ​កម្ពុជា​​ឧបត្ថម្ភ​ធំ​ការ​​ប្រ​កួត​​កីឡា​ជាតិ​លើក​ដំបូង

 

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ​ព្រឹកមិញ​នេះ លោក ភីតធឺ លាង អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូវើរី លីមីតធីត បាន​លើក​ឡើង​ថា៖ «ការ​ឧបត្តម្ភ​ធំ​របស់​ក្រុមហ៊ុន​លើ​ការ​ប្រ​កួត​កីឡាជាតិ​ទាំង​បួននេះ មិន​ត្រឹម​តែ​ជា​ការ​ជួយ​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​យើង ​និង​ជួយ​ឲ្យ​កម្ពុជា​មាន​បទពិសោធន៍​រៀបចំ​ការ​ប្រ​កួតកីឡា​ធំៗ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​កីឡា​កម្ពុជា​អាច​ដំណើរ​ការ​ទៅ​បាន​ផង​ដែរ»។

 

ស្រាបៀរ​កម្ពុជា​​ឧបត្ថម្ភ​ធំ​ការ​​ប្រ​កួត​​កីឡា​ជាតិ​លើក​ដំបូង

 

បើតាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការ​ប្រ​កួត​កីឡាជាតិលើកទី១ ​នឹង​ប្រ​ព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែតុលា រហូតដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ​ឆ្នាំ២០១៦ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក។​ រីឯ​ការប្រ​កួត​កីឡា​ជាតិ​លើកទី២ ទី៣ និងទី៤​ នឹង​ប្រារព្ធឡើង​នៅ​ឆ្នាំ​២០១៨ ឆ្នាំ២០២០ និងឆ្នាំ​​​២០២២​។

 

កីឡាករ​ប្រ​មាណ​​ ៦,០០០នាក់​មកពី​២៥ ខេត្តក្រុង នឹង​ចូលរួម​ប្រ​កួត​ក្នុង១៤​វិញ្ញាសាកីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ខាង​មុខ​នេះ។ វិញ្ញាសា​កីឡាទាំង​១៤ រួម​មាន​វិញ្ញាសា​រត់ប្រណាំង ហែល​ទឹក តៃក្វាន់ដូ បាល់​ទាត់ បាល់​បោះ បាល់ទះ វាយ​ប៉េងប៉ុង ប្រដាល់​គុនខ្មែរ ​វាយ​សី វាយធែននីស បោក​ចំបាប់ គុនល្បុក្កតោ ប៉េតង់ និង​កាយសម្ព័ន្ធ។

 

ស្រាបៀរ​កម្ពុជា​​ឧបត្ថម្ភ​ធំ​ការ​​ប្រ​កួត​​កីឡា​ជាតិ​លើក​ដំបូង

 

ក្រៅ​ពី​ស្រាបៀរ​កម្ពុជា​ដែល​ជា​អ្នក​ឧបត្ថម្ភធំ ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត ​គឺស៊ីម៉ងត៍អូដ្ឋ និង​ក្រុមហ៊ុន​ទូរស័ព្ទ​ Smart Axiata ក៏​បាន​ចូលរួម​សហការ​ឧបត្ថម្ភព្រឹត្តិ​ការណ៍នេះ​ផងដែរ។

 

ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីតតែង​ជួយ​លើកស្ទួយវិស័យ​កីឡាកម្ពុជា។ កន្លង​មក​ក្រុមហ៊ុនបាន​ជួយ​ឧបត្ថម្ភ​​ការ​រៀបចំ​ការប្រកួត​កីឡាពីរធំៗ​ គឺកីឡាប្រ​ដាល់​គុន​ខ្មែរ និងកីឡា​បាល់ទាត់៕