សារាយ សក្ខណា ទៅអាមេរិកទាំងអាល័យ

6 Videos


មិនទាន់ដល់ថ្ងៃភ្ជុំបិណ្ឌធំផង សារាយ បានវិចសំពាយត្រឡប់ទៅអាមេរិកវិញកាលពីថ្ងៃទី ១៩ ខែកញ្ញ ឆ្នាំ ២០១៦នេះ រូមជាមួយស្វាមីនិងកូនស្រីបណ្តូលចិត្ត ។ សារាយ សក្ខណា ពិតជាមិនទាន់ចង់ត្រឡប់ទៅអាមេរិកវិញទេ ប៉ុន្តែដោយសារដល់ពេលកំណត់បានមកដល់ចាំបាច់ត្រូវតែ វិលត្រឡប់ទៅវិញ នាងឡើងយន្តហោះទាំងអាល័យ ។

សារាយ សក្ខណា ទៅអាមេរិកទាំងអាល័យ

ជាច្រើនខែមកហើយដែល សារាយ សក្ខណា ចំណាយពេលវេលានៅក្នុងស្រុកខ្មែរដើម្បីបើកហាងរកស៊ី ក៏ដូចជាថតរឿងថ្មី និងបានដើរលេងជួបជុំគ្រួសារទៅតាមបណ្តាខេត្តក្រុងនានាតាមតំបន់កំសាន្តជាច្រើន ។ នៅមុនពេលត្រឡប់ទៅអាមេរិកវិញ សារាយ សក្ខណា ក៏បានចូលរួមនៅក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្វែងរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ជាផងដែរ ។សារាយ សក្ខណា នៅតែស្រស់ស្អាត មានមន្តស្នេហ៍គួរឲ្យទាក់ទាញ ទោះបីជានាង មានស្វាមីនិងកូនម្នាក់រួចហើយក្តី ។

សារាយ សក្ខណា ទៅអាមេរិកទាំងអាល័យ

សារាយ សក្ខណា បានឡើងយន្តហោះទៅអាេមរិកវិញនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ មុនពេលចាកចេញ នាងបានប្រាប់ថា នាងពិតជានឹកស្រុកខ្មែរខ្លាំងណាស់ មិនដឹងជាពេលណាបានមកលេងម្តងទៀតទេ ។ ចុងក្រោយនេះ សារាយ សក្ខណា បន្ថែមថា នាងសង្ឃឹមថានាងនឹងមកស្រុកខ្មែរសារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះដើម្បីមើលការងារនៅក្នុងហាងថែរក្សាសម្ជស្សផង ។

សារាយ សក្ខណា ទៅអាមេរិកទាំងអាល័យ

គួរបញ្ជាក់ផងដែរថា រយៈពេលជាច្រើនខែដែល សារាយ សក្ខណា នៅស្រុកខ្មែរនាងទទួលបានការងារថ្មីៗជាច្រើនទាំងការថតភាពយន្ត ថតម៉ូដសម្លៀកបំពាក់ ដើរម៉ូដ និងចូលរួមពិធីធំៗជាច្រើន នាងពិតជាស្រលាញ់ការងារទាំងនេះខ្លាំងណាស់ ទោះបីជាពេលនេះនាងត្រឡប់ទៅអាមេរិកវិញ ក៏នាងនៅតែ បន្តប្រឡូកក្នុងវិស័យសិល្បៈជាបន្តទៀតប្រសិនបើមានឱកាស ៕ អាលីណា

សារាយ សក្ខណា ទៅអាមេរិកទាំងអាល័យសារាយ សក្ខណា ទៅអាមេរិកទាំងអាល័យសារាយ សក្ខណា ទៅអាមេរិកទាំងអាល័យសារាយ សក្ខណា ទៅអាមេរិកទាំងអាល័យសារាយ សក្ខណា ទៅអាមេរិកទាំងអាល័យ