ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

ស្រី​ស្អាត ស៊ិន យូប៊ីន និង យឹម សម្បត្តិ បាន​តំណាង​ឲ្យ​សិល្បករ​កម្ពុជា ចេញ​​ទៅ​សម្ពោធ​រឿង​របស់​ពួក​គេ​នៅ​ប្រទេស​ចិន ដោយ​ពួក​គេ​បាន​ទៅ​ដល់​កាល​ពី​ម្សិលមិញ​នេះ តាម​ការ​អញ្ជើញ​ពី​ភាគី​ចិន។

 

ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

 

យូប៊ីន បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​តាម​រយៈ​វីដេអូ​ឃ្លិប​លើ​ហ្វេសប៊ុក ថា​ពួក​គេ​មក​ប្រទេស​ចិន​លើក​​នេះ ក្នុង​បេសកកម្ម​សម្ពោធ​រឿង​របស់​ពួក​គេរឿង “តម្លៃ​ស្នេហ៍” ឬ “Price of Love” ដោយ​កម្មវិធី​នេះ​​ធ្វើ​នៅ​ខេត្ត ស៊ី​អាន។កញ្ញា​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ចប់​ការងារ នាង​ និង​ក្រុម​ការងារ គ្រោង​ត្រឡប់​មក​កម្ពុជា​វិញ​នាព្រលប់​ថ្ងៃ​ទី​២៤ កញ្ញា។

 

“Price of Love” ខ្សែ​ភាពយន្ត​នេះ​ ផលិត​ដោយ​ផលិត​កម្មខ្មែរ​មេគង្គ ដែល​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​មួយ​ចំនួន មុន​សាច់​រឿង​ត្រូវ​ចាក់​បញ្ចាំង​ទៅ​ទៀត​ កាល​ពី​ប៉ុន្មាន​ខែ​មុន ពី​ហូលីវូដ ក្នុង​នោះ​មាន ពាន​រង្វាន់​ “Best Editor” បាន​ទៅ​លោក សៅ យឿន “Best Sound Designer” បាន​លើ​ឈ្មោះ Thavy Khorn។ ពាន​បន្ត​ទៀត​មាន ‘Best Cinematographers’ ​បាន​ទៅ​លើ​​ឈ្មោះ TaingHourt Ly និង Vanna Meoun ។

 

បន្ទាប់​អ្វី​ៗ​​ត្រូវ​បាន​រួច​​រាល់​ភាពយន្ត​ខ្មែរ “តម្លៃ​ស្នេហ៍” បាន​បើក​សម្ពោធ​ផ្លូវ​ការ​មុន​នេះ ហើយ​។តោះ​ទស្សនា…ទិដ្ឋភាព​ខ្លះ​ៗនៅ​ប្រទេស​ចិនទាំង​អស់​គ្នា…!!!

 

 

ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

 

ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

 

ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

 

ភាពយន្ត​របស់ ស៊ិន យូប៊ីន ត្រូវ​បាន​បើក​សម្ពោធ​​នៅ​ប្រទេស​ចិន​មុន​នេះ!

 

រូបភាព៖ FB Mattew Robinson Director of “Price of Love”

 

អត្ថបទ៖ ទារិកា