ឯកឧត្តម ស៊ុន ចាន់ថុល ៖ « មន្ត្រីរាជការ​ត្រូវ​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ចៅហ្វាយនាយ​ព្រោះគាត់​បាន​បោះឆ្នោតអោយ​យើង​ធ្វើ​ការងារ​បំ​ជាតិ​និង​បំរើ​ពួកគាត់ »

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរ​ដ្ឋ​មន្ត្រី​និង​ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូ នបានថ្លែងបែបនេះ នៅនេះក្នុងពេល​ឯក​ឧត្តម​ចុះមក​សំណេះ​សំ​ណាល​ជា​មួយ​មន្ត្រីមន្ទីរ​សា​ធា​រ​ណៈ​កា​រ​និង​ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើររបស់ក្រសួងសាធារណៈការមួយចំនួនទៀត។

dsc06056

ឯកឧត្តមបានថ្លែងបន្តទៀតថា៖ នៅក្នុងពេលឯកឧត្តមបានទទួលតំណែងរដ្ឋមន្ត្រីសាធារណៈការនេះ ឯកឧត្តមបានទទួលអនុសាសន៏ដឹកនាំជាច្រើនពីសម្តេចនាយករដ្ឋមន្ត្រី ពិសេសគឺការផ្តល់សេវាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ មានការធ្វើបណ្ណ័បើកបរម៉ូតូឡាន ធ្វើស្លាកលេខម៉ូតូឡាន ការធ្វើឈានរថយ ន្តនិងការជួសជុលផ្លូវគ្រប់ប្រភេទសំខាន់ៗមួយចំនួនទៀត ដើម្បីបំរើដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាព លរដ្ឋ នៅគ្រប់ទីកន្លែង។ ដូច្នេះ« មន្ត្រីរាជការត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយព្រោះគាត់បានបោះឆ្នោតអោយយើងធ្វើការងារបំរើជាតិនិងបំរើពួកគាត់ »នៅក្នុងពិធីនេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ករណីពិសេសនោះគឺថវិកាថែទាំផ្លូវជួសជុលផ្លូវសំបុកមាន់ នៅក្នុងក្រុងកំពង់ឆ្នាំងសរុបមាន៦៥ខ្សែសម្រាប់ឆ្នាំ២០១៦ តែក្រសួងបានផ្តល់ថិកាថែទាំបានចំនួន៥ខ្សែ នៅខ្វះ៦០ខ្សែទៀត ដូច្នេះសម្រាប់ឆ្នាំ២០១៧មន្ទីរស្នើសុំក្រសួងជួយផ្តល់ថវិកាអោយបានទាំង៦៥ខ្សែតែម្តង។ ស្នើសុំបញ្ជូលក្របខណ្ឌ័ជូនមន្ត្រីជាប់កិច្ចសន្យា និងកម្មករដែលបានបំរើការងារលើវិស័យសាធារណៈការលើសពី១០ឆ្នាំ។

dsc06064

ដោយឡែកឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏បានស្នើសុំក្រសួងសាធារណៈការជួយកសាងផ្លូវមួយចំនួននៅក្នុងស្រុកកំពង់លែង នៅក្នុងស្រុកជលគីរី ដែលផ្លូវលំខ្លះត្រូវលិចទឹកទន្លេ៦ខែនិងគោក៦ខែ និងសុំជួយកសាងផ្លូវមួយចំនួនទៀតនៅក្នុងក្រុងកំពង់ឆ្នាំង បំរើអោយការបំលាស់ទីផ្ទះបណ្តែតក្នុងទឹកទន្លេ មករស់នៅលើគោក កសាងផ្លូវកៅស៊ូពីផ្សារកំពង់ឆ្នាំងថ្មីមកកាន់ផ្លូវជាតិ និងកសាងផ្លូវតាមច្រាំងទន្លេផ្សារក្រោម សំរាប់ធ្វើបុណ្យទន្លេថ្នាក់ជាតិក្នុងឆ្នាំខាងមុខ។

dsc06074

ទាក់ទងនិងសំណូមពរខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ថវិការជួសជុលផ្លូវសំបុកមាន់គឺថវិកាក្រសួង ដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកំណត់អោយមានកំរិតមិនអាចផ្តល់ជូនគ្រប់ខេត្តក្រុងតាមសំណូមពរបានទេ។ ចំណែកការសុំស្នើសុំបញ្ជូលក្របខណ្ឌ័ជូនមន្ត្រីជាប់កិច្ចសន្យា និងកម្មករដែលបានបំរើការងារលើវិស័យសាធារណៈការលើសពី១០ឆ្នាំ នៅក្នុងខេត្តគឺក្រសួងត្រូវធ្វើការពិចារណាជាមួយក្រសួងការសិន ព្រោះថាបើបញ្ជូលក្របខណ្ឌ័អោយ គឺត្រូវតែបញ្ចូលអោយគ្រប់ខេត្តក្រុងដូចគ្នា ដូច្នេះត្រូមានមនុស្សរាប់ពាន់នាក់។

dsc06084

ចំណែកសំណើរបស់ឯកឧត្តមអភិបាលខេត្តសុំអោយជួយកសាងមួយមួចំនួនខាងលើនេះ ឯកឧត្តមនិងចាត់តាំងឯកឧត្តមអគ្គនាយកដ្ឋានសាធារណៈការចុះមកសិក្សាដោយផ្ទាល់ជាក់ស្តែង តើផ្លូវណាមានអទិភាពជាង ចាំបាច់សំខាន់ជាង ត្រូវលើកគំរោងធ្វើនៅក្នុងឆ្នាំ២០១៧ និងផ្លូវណាត្រូវធ្វើបន្តបន្ទាប់ឆ្នាំក្រោយៗទៀត។ នៅចុងកម្មវិធីឯកឧត្តមរដ្ឋមន្ត្រីក៏បានបំពាក់គ្រឿងឥស្សរិយយស្តដល់មន្ត្រីមានស្នាដៃល្អក្នុងការងារ និងជូនថវិកាដល់មន្ត្រីរាជការរបស់មន្ទីរសាធារណៈការទាំងអស់ដែលមានចូលរួមក្នុងកម្មវិធីក្នុងម្នាក់ៗ៥ម៉ឺនរៀល និងសារ៉ុងម្នាក់មួយៗផងដែរនៅក្នុងបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ៕ ( រិទ្ធិជ័យ )