យុវជន​ដៃដល់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ចាក់​ជនរងគ្រោះ​ម្នាក់​ស្លាប់​​ក្នុងពេល​រាំវង់​ពេលយប់ និង​ចាក់​ចំ​២​នាក់​ទៀត​របួសធ្ងន់​ល្រា​ល​

img-20160921-wa0017ខេត្តកំពង់ឆ្នាំង៖ យុវជនដៃដល់ម្នាក់ក្រោយពីផឹកស្រាប្តូរនិស្ស័យមក នៅពេលព្រឹកស្រវឹងបានចាក់យុវជនម្នាក់និងកាំបិតកៃរបួសស្រាល និងពេលយប់បានផឹកស្រាបន្តទៀតចូលរាំវង់បទញ៉ាក់វាយតប់គ្នា ចាក់ជនរគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅយប់ថ្ងៃទី១៨ខែកញ្ញា នៅក្នុងវត្តកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

dsca06110

លោកវរៈសេនីយ៍ទោ ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញមុខជនល្មើសអោយអ្នកកាសែតថតរូប និងបានអោយដឹងថា៖ ជនសង្ស័យខាងលើនេះ មានឈ្មោះផៃ សារុន អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ នៅម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ គេបានផឹកស្រាថ្នាំជាមួយបងប្រុសបង្កើតរបស់គេឈ្មោះ កុយ អស់១លីត្រកន្លះ ហើយនៅម៉ោង១០ព្រឹកពេលស្រវឹងបាន ដើរទៅដល់ក្លោងទ្វារវត្ត បានឈ្លោះជាមួយយុវជនឈ្មោះ សំ ចេង និងបានដកកូនកាំបិតកៃលាក់ទុកក្នុងអាវ ចាក់ចំកែងដៃឈ្មោះ សំ ចេង របួសស្រាល ហើយក៏បានមកដេកនៅផ្ទះវិញ។

img-20160921-wa0018

លុះដល់ម៉ោង២រលៀល បានទៅលេងក្នុងវត្តកំពង់ត្រឡាចលើ ដែលគេដាក់បិណ្ឌលេងរាំវង់ ក្នុងពេលនោះបានផឹកស្រាជាបន្តបន្ទាប់អស់ច្រើនទៀត។ ដល់ម៉ោង១០យប់ពេលគេចាក់បទញ៉ាក់ រូបគេក៏បានចូលរាំញ៉ាក់ជាមួយគេឯង។ ក្នុងពេលនោះក្នុងវង់រាំក៏មានការវាយតប់គ្នាជាច្រើនគូរ ហើយពេលគេវាយមកលើខ្លួន រូបគេក៏បានដកកាំបិតកៃចាក់តបគេវិញតែម្តងទៅ។ នៅក្នុងហេតុការណ៍នេះបណ្តាលអោយយុវជនរងគ្រោះឈ្មោះ ជឿ ន សុខមឿន ហៅបឿន អាយុ១៦ ស្លាប់ដោយគេចាក់ចំពោះ១កាំបិត និងចំខ្នងបោះដៃផុតធ្លាយដល់សួត១កាំបិតស្លាប់នៅកន្លែងកើតហេតុ និងចាក់ចំយុវជនឈ្មោះ អ៊ិត សុខជា អា យុ១៩ឆ្នាំ រស់នៅភូមិជំទាវសុខ ឃុំច្រេស របួសធ្ងន់ចំស្លាបប្រចៀវក្រោយខ្នង២កាំបិត។

img-20160921-wa0015

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ហើយនៅមុខសមត្ថកិច្ច រូបគេក៏បានសារភាពអស់ហើយដែរថា ជារឿងវាយតប់គ្នាទៅវិញទៅមក។ ជនសង្ស័យនិងវត្ថុតាងកាំ បិតកៃជាអាវុធចាក់សម្លាប់មនុស្ស ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការខេត្តនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីផ្តន្ទាទោសតាមបញ្ញាត្តិនៃច្បាប់៕

img-20160921-wa0017

( រិទ្ធិជ័យ )