រថយន្ត​ និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់​មនុស្ស​ម្នាក់​ភ្លាម​ៗនៅកន្លែងកើតហេតុ

ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០២-២០៣ ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1S-1517 បើកបរ​ដោយ​ឈ្មោះ ឈុ​ន ចាន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​។ មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត បើក​ពីមុខ​ខ្លួន​ហើយ​បាន​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5298  ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​បញ្ច្រាសទិស​គ្នា​) អ្នកបើកបរ​ឈ្មោះ​ស៊ី​ម វណ្ណៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​ស្រឡៅ ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​៕