សារសុំបញ្ចប់ទំនាក់ទំនង​គូស្នេហ៍​ 12 ឆ្នាំរបស់ Angelina Jolie ធ្វើឲ្យកក្រើកបណ្តាញសង្គម FB

ក្រោយពីដំណឹងសុំលែងលះជាផ្លូវការរបស់អ្នកនាង Angelina Jolie ជាមួយនឹងលោក Brad Pitt បានប្រកាសជាផ្លូវការវាបានក្លាយទៅជាប្រធានបទក្ដៅគគុកមួយក្នុងពេលបច្ចុប្បន្ន ដែលពីមុនមនុស្សជាច្រើនបានចាត់ទុកគូស្នេហ៍មួយគូនេះជានិមិត្តរូបនៃស្នេហ៍ពិត ។

បន្ទាប់ពីដំណឹងនេះផ្សព្វផ្សាយស្ទើរតែគ្រប់សារព័ត៌មានល្បីៗ ទំព័រ Facebook ដែលមានឈ្មោះថា Angelina Jolie បានធ្វើការបង្ហោះនូវសារដ៏មានអត្ថន័យជ្រាយជ្រៅមួយរៀបរាប់ពីការបញ្ចប់ទំនាក់ទំនងគូស្នេហ៍អស់រយៈពេល ២ ឆ្នាំរបស់អ្នកនាង Angelina Jolie ជាមួយនឹងលោក Brad Pitt ដោយនៅក្នុងសារនោះបានសរសេរថា ៖

បន្ទាប់ពីការរស់នៅជាមួយគ្នាពោរពេញដោយក្ដីស្រលាញ់ និងភាពអស្ចារ្យ អស់រយៈពេល ១២ ឆ្នាំ យើងបានសម្រេចចិត្តបញ្ចប់នូវចំណងអាពាហ៍ពិពាហ៍ ក៏ដូចជាទំនាក់ទំនង។ វាជាដំណឹងដ៏គួរឲ្យសោកស្ដាយ ដែលខ្ញុំបានធ្វើការប្រាស់ពីការផ្ដាច់ទំនាក់ទំនងរវាង Brad និង ខ្ញុំ។ ខ្ញុំសូមសុំទោសទៅដល់អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រនូវក្ដីស្រលាញ់របស់ពួកយើង ប៉ុន្តែជាអកុសលវាមិនអាចទៅរួចនោះទេ។ នេះជាការសម្រេចចិត្តដ៏លំបាក និងមិនគួរឱ្យជឿសម្រាប់ពួកយើងទាំងពីរ។ សូមអរគុណដល់អ្នកគ្រប់គ្នាដែលបានផ្តល់ឱ្យយើងនូវការលើកទឹកចិត្តនិងការគាំទ្រប៉ុន្មានឆ្នាំកន្លងមកនេះ។

សារសុំបញ្ចប់ទំនាក់ទំនង​គូស្នេហ៍​ 12 ឆ្នាំរបស់ Angelina Jolie ធ្វើឲ្យកក្រើកបណ្តាញសង្គម FB

ក្រោយសារនោះត្រូវបានបង្ហោះ មនុស្សជាច្រើនបានធ្វើការចែករំលែក និង Reaction ជាច្រើនម៉ឺននាក់ផងដែរ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកសារទាំងនោះក៏ត្រូវបានលុបចេញ ។ ខេមបូមេក ក៏មិនទាន់ប្រាកដថានេះជាសម្ដីពិតរបស់អ្នកនាង Angelina Jolie ពិតប្រាកដមែនឬក៏នរណាម្នាក់នោះទេ ប៉ុន្តែអ្វីដែល ខេមបូមេក ចង់បង្ហាញគឺសារដ៏មានអត្ថន័យនេះ ជាមួយនឹងប្រតិកម្មរបស់អ្នកគាំទ្រពួកគេទាំង ២ ចំពោះរឿងរ៉ាវទាំងនេះ៕


សារសុំបញ្ចប់ទំនាក់ទំនង​គូស្នេហ៍​ 12 ឆ្នាំរបស់ Angelina Jolie ធ្វើឲ្យកក្រើកបណ្តាញសង្គម FB

  • សារសុំបញ្ចប់ទំនាក់ទំនង​គូស្នេហ៍​ 12 ឆ្នាំរបស់ Angelina Jolie ធ្វើឲ្យកក្រើកបណ្តាញសង្គម FB已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: