លោក អូ​បា​ម៉ា ព្រលះ​រុស្ស៊ី​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជា​តិ និពន្ធដោយ : ថ្មីៗ       September-21-2016, 8:39 pm         55

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា ព្រលះ​រុស្ស៊ី​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជា​តិ​ក្នុងពេល​ផ្តល់​សុន្ទរកថា​ជា​លើកចុងក្រោយ​ដើម្បី​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧១ លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក បា​រ៉ា​ក់ អូ​បា​ម៉ា រិះគន់​រដ្ឋាភិបាលរ​ស្ស៊ី​ចំៗ ដោយ​លើកឡើងថា រុស្ស៊ី​កំពុង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​កសាង​កិត្យានុភាព​របស់ខ្លួន​ដែល​បាត់បង់​យូរ​មកហើយ​នោះ​ឡើង​វិញទៀត ដោយ​រំលោភបំពាន​ច្បាប់​អន្តរជាតិ​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​រិះគន់​ឥត​សំចៃមាត់​ក្នុងពេលដែល​លោក​ថ្លែង​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧១ ថ្ងៃ​អង្គារ​ទី ២០ កញ្ញា​។ លោក​អះអាងថា ប្រទេស​ដូចជា​រុស្ស៊ី​កំពុង​ខ្នះខ្នែង​ប្រើប្រាស់​កម្លាំង​ទ័ព ដែល​រំលោភ​គោលការណ៍​និង​ច្បាប់​អន្តរជាតិ​ដើម្បី​កសាង​ភាពរុងរឿង​របស់ខ្លួន​ដែល​បាត់បង់​យូរ​មកហើយ​នោះ​ក្នុង​បរិបទ​សកលភាវូបនីយកម្ម​។

​លោក អូ​បា​ម៉ា​ថ្លែងថា​៖« ក្នុង​ពិភពលោក​បច្ចុប្បន្ន ដែល​សម័យកាល​ចក្រភព​ត្រូវគេ​បោះបង់ ហើយ​នោះ យើង​ឃើញថា រុស្ស៊ី​ប៉ុនប៉ង​ធ្វើយ៉ាងណា​កសាង​កិត្យានុភាព​ដែល​បាត់បង់​ឡើងវិញ​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​»​។​

​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​មិនបាន​និយាយ​ច្រើន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្លាំង​នេះ​ទេ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា លោក​កំពុង​សំដៅលើ​ការប្រើប្រាស់​អំណាច​យោធា​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដើម្បី​ពង្រីក​ទឹកដី​។​ជាក់ស្តែង រុស្ស៊ី​បាន​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន ឆ្នាំ​២០១៤ និង​បន្ត​គំរាមកំហែង​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក​និង​បណ្តា​អតីត​សមាជិក​សហភាពសូវៀត​ផងដែរ​។

​លោក អូ​បា​ម៉ា ទទួលស្គាល់ថា ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​ប្រើប្រាស់​កម្លាំង​គំរាម​គេឯង​ប្រហែលជា​អាច​បញ្ឆេះ​ចលនា​ជាតិនិយម​និង​ទាញ​ប្រជាប្រិយភាព​នៅ​រុស្ស៊ី​មែន តែ​លោក​ជឿជាក់ថា​វា​មិន​ស្ថិត​ស្ថិរ​យូរអង្វែង​ឡើយ​។ វា​នឹង​បង្កើត​បញ្ហា​កាន់តែច្រើន សម្រាប់​រុស្ស៊ី​ខ្លួនឯង និង​ប្រទេស​ផ្សេងទៀត​។

«​ប្រសិនបើ​រុស្ស៊ី​បន្ត​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជិតខាង វា​ប្រហែល​ជាមាន​ប្រជាប្រិយភាព​នៅ​រុស្ស៊ី ហើយ​វា​ក៏​ជួយ​បង្កើន​ចលនា​ជាតិនិយម​។ ប៉ុន្តែ​យូរ​ទៅ វា​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ហើយ​ព្រំដែន​ក៏​លែងមាន​សុវត្ថិភាព​ទៀត​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​ក្នុងពេល​លោក អូ​បា​ម៉ា អូ​បា​ម៉ា ផ្តល់​សុន្ទរកថា​នោះ គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov រួមជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Ivanovich Churkin តំណាង​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះដែរ​៕