ស្រ្តីម្នាក់គំរាម​ដុត​ផ្សារ​​នៅ​ខេត្ត​ត្បូងឃ្មុំ ​បើ​អាជីវករ​មិន​ព្រម​រើចេញ

ស្រ្តីម្នាក់គំរាម​ដុត​ផ្សារ​​នៅ​ខេត្ត​ត្បូងឃ្មុំ ​បើ​អាជីវករ​មិន​ព្រម​រើចេញ

ស្ត្រីម្នាក់បានស្រែកដាក់មេក្រូបញ្ជាឲ្យអាជីវករនៅផ្សារចាស់មួយកន្លែងក្នុងខេត្តត្បូងឃ្មុំ រើអីវ៉ាន់ចេញទៅលក់នៅផ្សារថ្មីដែលទើបបង្កើតឡើង ដោយគំរាមថានឹងដុតផ្សារចាស់នោះចោលបើអាជីវករមិនព្រមចាកចេញ។តាមវីដេអូឃ្លីបដែលបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញបានបង្ហាញថាស្ត្រីដែលគំរាមដុតផ្សារដារ នៅស្រុកមេមត់នោះ ត្រូវគេស្គាល់ថាជាម្ចាស់ផ្សារថ្មីឈ្មោះ “ផ្សារមិត្តភាព”។

ក្រៅពីគំរាមដុតផ្ទះផ្សារចាស់ចោល ស្ត្រីរូបនោះថែមទាំងអះអាងថាខ្លួនពុំខ្លាចឡើយចំពោះចំណាត់ការរបស់អាជ្ញាធរ បើទោះបីជាមានការប្ដឹងផ្ដល់ឲ្យមានការជាប់គុកច្រវ៉ាក់ណាមួយក៏ដោយ។ករណីនេះ អាជ្ញាធរខេត្តត្បូងឃ្មុំបានប្រកាសថា អ្នកដែលធ្លាប់លក់ដូរនៅផ្សារដា គឺអាចលក់ដូរនៅកន្លែងដដែល គ្មានការបង្ខិតបង្ខំឲ្យចាកចេញឡើយ។

ក្នុងហ្វេសប៊ុករបស់រដ្ឋបាលខេត្តត្បូងឃ្មុំបានអះអាងថា អ្នកដែលមកបង្ខិតបង្ចំ ប្រមាថ ម៉ាក់ងាយ ដែលថាផ្សារនេះជាផ្សារចោរឲ្យអាជីវករចាកចេញនោះ អាជ្ញារធរមានសមត្ថកិច្ចនឹងរៀបចំកសាងឯកសារអនុវត្តតាមនីតិវិធីច្បាប់នៅពេលខាងមុខ។ផ្សារមួយចំនួនដូចជានៅខេត្តស្ទឹងត្រែងនិងខេត្តព្រះសីហនុធ្លាប់ត្រូវបានភ្លើងឆេះ បន្ទាប់មករដ្ឋាភិបាលបានសាងសង់ផ្សារថ្មីឡើងវិញ៕

ប្រភព ៖ vodhotnews

  • ស្រ្តីម្នាក់គំរាម​ដុត​ផ្សារ​​នៅ​ខេត្ត​ត្បូងឃ្មុំ ​បើ​អាជីវករ​មិន​ព្រម​រើចេញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: