វ៉ា​ជែង​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​​រថយន្ត​បើក​បញ្ជ្រាល​ទិស​គ្នា​​ចំ​ពី​មុខ​​ស្លាប់​ភ្លាមៗ​

ស្រុកព្រៃនប់៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូបុកចំពីមុខរថយន្តបាឡែន បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ភាគីម៉ូតូវ៉ាជែងគ្រោះថ្នាក់មិនប្រយ័ត្ន នៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូកំបុតចន្លោះគីឡូ 202-203 ស្ថិតនៅភូមិ អូតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

បុរសដែលបាត់បង់ជីវិតឈ្មោះឈុន ចាន់នី អាយុ ២៤ នៅភូមិ ព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ដោយឈ្មោះ សឹម វណ្ណៈ ភេទប្រុសអាយុ ៣៣ឆ្នាំ។

សមត្ថកិច្ចមូលដ្ឋានអោយដឹងជាបឋមមកថា គ្រោះថ្នាក់នេះកើតឡើង នៅពេលដែលអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 សេរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1S 1517 បានបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត រួចក៏ជ្រុលទៅបុកប៉ះនិងរថយន្តម៉ាក កាម៉ារីបាឡែន ស្លាកលេខ ភ្នំពេញ 2Z 5298 កំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបររថយន្តជាបណ្ដោះអាសន្នដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ប្រ. ហ៊ុយ ប៊ុនឡេង

វ៉ា​ជែង​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​​រថយន្ត​បើក​បញ្ជ្រាល​ទិស​គ្នា​​ចំ​ពី​មុខ​​ស្លាប់​ភ្លាមៗ​

វ៉ា​ជែង​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​​រថយន្ត​បើក​បញ្ជ្រាល​ទិស​គ្នា​​ចំ​ពី​មុខ​​ស្លាប់​ភ្លាមៗ​

វ៉ា​ជែង​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​​រថយន្ត​បើក​បញ្ជ្រាល​ទិស​គ្នា​​ចំ​ពី​មុខ​​ស្លាប់​ភ្លាមៗ​

 

 

 

ប្រភព៖ kqube

  • វ៉ា​ជែង​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​​រថយន្ត​បើក​បញ្ជ្រាល​ទិស​គ្នា​​ចំ​ពី​មុខ​​ស្លាប់​ភ្លាមៗ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:ជីវិតនិងសង្គម
Tags: