ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

ខេត្តបាត់ដំបង៖ ក្រុមនិស្សិតអង្គការ AIESEC ដែលមកពីសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ចំនួន២៣នាក់បានធ្វើកម្មវិធីសប្បុរសធម៌ “Hand of Heart” ចុះទៅចែករំលែកចំណេះដឹង និងផ្តល់សម្ភារៈសិក្សាចំនួនដល់សិស្សានុសិស្សនៃអង្គការ និងសាលាបឋមសិក្សាក្នុងតំបន់ដាច់ស្រយាលចំនួនពីរនៃខេត្ត បាត់ដំបង។

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

លោក លី សុក្រឹតគុលិកា តំណាងក្រុមនិស្សិតអង្គការ AIESEC ដែលរៀបចំកម្មវិធីសប្បុរសធម៌នេះបានឲ្យដឹងថា ក្រុមនិស្សិតរបស់រូបគេបានធ្វើកម្មវិធីនេះឡើង ដោយចង់ចូលរួមចែករំលែកក៏ដូចជាជួយដល់យុវជននិងប្អូនៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយាលឲ្យទទួលសម្ភារៈសិក្សាមួយចំនួន ព្រមទាំងចំណេះដឹងថ្មីៗ ឬការរក្សាអនាម័យដើម្បីទទួលបានសុខភាពល្អជាដើម។

យុវជនរូបនេះបន្តថា កម្មវិធី “Hand of Heart”នេះ ក្រុមរបស់គេបានជ្រើសរើស អង្គការខ្មែរជំនាន់ថ្មី ស្ថិតក្នុងឃុំអូរដំបង១ ស្រុក សង្កែ និងសាលាបឋមសិក្សា តានន ស្ថិតនៅភូមិ តានន ឃុំមានជ័យ ស្រុក សំឡូតដើម្បីធ្វើការបរិច្ចាគសម្ភារៈសិក្សា ធុងចម្រុះទឹកស្អាតនិងការដុះកូនឈើទុកជាអនុស្សាវរីយ៍ផងដែរ។

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

ជាការថ្លៃងអំណរគុណ លោក ស៊ុន សាវេត ប្រធានអង្គការខ្មែរជំនាន់ថ្មី បានឲ្យដឹងដែរថា លោកពិតជាគុណចំពោះក្រុមនិស្សិតដែលបានចុះមកដល់ទីតាំងអង្គការរបស់លោកដើម្បីសម្ភារៈសិក្សាដល់សិស្សានុសិស្ស ប៉ុន្តែក្នុងនោះ លោកក៏សូមអំពាវនាវដល់សិស្សនិស្សិត សប្បុរសជនក្នុងនិងក្រៅស្រុកទាំងអស់ ឲ្យចូលរួមជួយអង្គការរបស់លោក ដើម្បីរួមគ្នាក្នុងការបណ្ដុះបណ្ដាលចំណេះដឹងដល់យុវជននិងកុមារៗក្រីក្រនៅក្នុងតំបន់ជនបទនេះ។

មិនខុសគ្នាប៉ុន្មានដែរ លោក ហេង យឿន នាយកសាលាបឋមសិក្សា តានន ដែលមានចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ៨១គីឡូម៉ែត្រនោះ បានមានប្រសាសន៍ថា សាលារបស់លោកសព្វថ្ងៃមានការខ្វះខាតច្រើន ដូចជា ទាក់ទងនឹងសម្ភារៈបង្រៀនរបស់គ្រូ និងបន្ទប់ស្នាក់នៅរបស់គ្រូៗដែលបានស្ម័គ្រចិត្តមកបង្រៀនជាដើម។

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

រីឯកូនសិស្សវិញក៏រឹតតែលំបាក ពីព្រោះថា ស្ទើរតែជាង៩០ភាគរយជាកូនគ្រួសារកសិករកី្រក្រ ជំពាក់លុយអង្គការ ហើយខ្លះទៀតបានរត់ទៅថៃ ស៊ីឈ្នួលគេ រកលុយមកសងអង្គការ ដើម្បីដោះបំណុល ដោយសារតម្លៃកសិផលរបស់ពួកគេធ្លាក់ថ្លៃយ៉ាងខ្លាំង ក្រោយពេលប្រមូលផល ដែលកត្តានេះបានធ្វើឲ្យពួកគេមិនអាចលក់សងថ្លៃពូជនិងជីគ្រប់។

សូមបញ្ជាក់ថា ដំណើរចុះទៅធ្វើកម្មវិធីសប្បុរសធម៌ របស់ក្រុមនិស្សិតអង្គការAIESEC ទាំង២៣នាក់ ស្រី ៨នាក់ដែលមកពីសាលាល្បីៗ ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ញាសាស្ត្រកម្ពុជា CamEd និង AIS ព្រមទាំងសាលាក្រហមនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃ១៧-១៩ ខែកញ្ញា ឆ្នាំ២០១៦៕

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

 

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល

ប្រភព៖ kqube

  • ក្រុម​និស្សិត​​សាលា​​ល្បី​ៗ​​រួម​គ្នា​ផ្ដល់​​សម្ភារ​សិក្សា​​ដល់​​អង្គការ​​​​និង​សាលា​នៅ​តំបន់​ដាច់​ស្រយាល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: