គេ​អាច​ប្ដូរ​ក្រដាសប្រាក់​ចាស់ រហែក ពី​ធនាគារជាតិ ក្នុង​យុទ្ធនា​ការស្រលាញ់​ប្រាក់រៀល និពន្ធដោយ : ញ៉ុង​ ហេង       September-21-2016, 8:49 pm         581

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គេ​អាច​ប្ដូរ​ក្រដាសប្រាក់​ចាស់ រហែក ពី​ធនាគារជាតិ ក្នុង​យុទ្ធនា​ការស្រលាញ់​ប្រាក់រៀលក្នុង​យុទ្ធនា​ការស្រលាញ់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា(NBC) អនុញ្ញាត​ឲ្យ​អ្នក​ដែលមាន​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ ឬ រហែក អាច​ប្ដូរ​យក​ក្រដាសប្រាក់​ថ្មី​ពី​ធនាគារ​នេះ​បាន។
យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល នឹងត្រូវ​ធ្វើឡើង ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី៣០ខែកញ្ញា។

បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​គាំទ្រ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​រៀ​ល ក៏ដូចជា​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

សាខា​រាជធានី ខេត្ត​ទាំងអស់ (លើកលែង​ស្នាក់ការ​កណ្ដាល) របស់​ធនាគារជាតិ នឹង​ទទួល​ការប្ដូរ​ក្រដាស់ប្រាក់​នេះ រៀងរាល់ថ្ងៃ​ធ្វើការ វេលា​ម៉ោង៣រសៀល ដល់​ម៉ោង៥រសៀល៕