​ទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី​ជួយ​ពលរដ្ឋ​ខ្មែរ​៣​នាក់​ជាប់ឃុំ​នៅ​ពន្ធនាគារ បាន​ត្រឡប់មក​កម្ពុជា​វិញ​

ភ្នំពេញ:
លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិ​កាតរ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេស​សន្តរ​ប្រវេសន៍ (IOM)  រៀបចំ​មាតុភូមិនិវត្តន៍​អោយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ ដែល​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ Semenyih នៃ​រដ្ឋ​Selangor ប្រទេស​ម៉ាឡេស៊ី  ដោយសារ​លិខិតឆ្លងដែន​ផុត​សុពលភាព​។​

​ពលករ​ខ្មែរ​ទាំង​៣​នាក់ មានដូចជា​៖   ១-​ស្ត្រី​ឈ្មោះ ហ៊​.​ស​.​រ  អាយុ​២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពង់ចាម​។ ២-​ស្ត្រី​ឈ្មោះ ស​.​អ​.​យ     អាយុ​៣២​ឆ្នាំ  មាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង និង​៣- បុរស​ឈ្មោះ រ​.​ម​.​ម  អាយុ​២១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពង់ចាម​។

​អ្នក​ទាំង​៣ បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ កញ្ញា ឆ្នាំ ២០១៦ វេលា​ម៉ោង​១៧:១០​នាទី តាម​ជើងយន្តហោះ​លេខ MH 762 ៕s/t