ប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាល

6 Videos


មានរឿងរ៉ាវដ៏ចម្លែកមួយ ដែលប្អូនប្រុសម្នាក់រស់នៅឯកោម្នាក់ឯង នៅកណ្តាលព្រៃដាច់ស្រយាលពីភូមិរបស់អ្នកស្រុករស់នៅ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពាមផ្សោត ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបំផុតនោះគឺគាត់បានប្រមូលឈើងាប់ជាច្រើនយកមកធ្វើជាផ្ទះនៅតែម្នាក់ឯង ។

ប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាល

យុវជនដ៏ចម្លែកម្នាក់នោះមាន ឈ្មោះ ឆឺន គាត់ មិនប្រាប់ពីត្រកូល និង ដឹងអាយុ ខ្លួនឯងថា មានអាយុប៉ុន្មានឆ្នាំឡើយ ។ គាត់បានរស់នៅក្នុងផ្ទះនេះជាង ១០ ឆ្នាំមកហើយ ដោយរស់នៅជា មួយសត្វ ពស់ពិស តូចធំជាច្រើនផងដែរ ឯការហូបចុកវិញគាត់ហូបតែចំណី ណាដែលងាប់ៗគ្មានជីវិត ។ សូម្បីតែផ្ទះរបស់គាត់ ក៏កាប់យកតែឈើងាប់ៗមកធ្វើដែរ រីឯ ការរស់នៅបានបាយហូបដោយសារតែរើសអុសងាប់ៗលក់ឲ្យអ្នកស្រុកតែប៉ុណ្ណោះ ។

ប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាល

អ្នកស្រុកមួយចំនួនមានការសង្ស័យថា គាត់មានសតិមិនគ្រប់ ទើបគាត់ធ្វើបែបនេះ ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងរឿងរ៉ាវលំអិតពីបុរសម្នាក់នោះឡើយដោយគាត់មិនសូវនិយាយច្រើនឡើយ ៕

សុថាត់

 ប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាលប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាលប្រទះឃើញមនុស្សចម្លែក រស់នៅតែម្នាក់ឯងនៅ​ទី​ដាច់ស្រយាល