វិធានការ​៥​ចំណុច ដើម្បី​រក្សា​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​កូសាំងស៊ីន​ និពន្ធដោយ : ថ្មីៗ       September-21-2016, 10:39 pm         47

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វិធានការ​៥​ចំណុច ដើម្បី​រក្សា​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​កូសាំងស៊ីន​​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បានចេញ​វិធានការ​ចំនួន​៥​ចំណុច ដើម្បី​ថែរក្សា​ការពារ​បង្គោល​ព្រំដែន​ចាស់ ដែល​បាន​បោះ​រួមគ្នា​រវាង​គណៈកម្មាធិកា​រ​កំណត់ព្រំដែន​កម្ពុជា និង​កូ​សាំង​សី​ន នៅមុខ​និង​ក្រោយ ទស្សវត្សរ៍​ឆ្នាំ​១៨៧០ ដើម្បី​រក្សា​ឲ្យ​បាន​ឋិត​ឋេ ទុក​សម្រាប់​ឲ្យ​យុវជន​ជំនាន់​ក្រោយ បានឃើញ​និង​ស្វែងយល់​ពី​បង្គោល​ទាំងនោះ​។ ជាពិសេស​ទុក​ឲ្យ​យុវជន​ធ្វើការ​ប្រៀបធៀប​រវាង​បង្គោល​ចាស់ និង​បង្គោល​ព្រំដែន​នៅ​ជំនាន់​ក្រោយនេះ នៅពេលដែល​កម្ពុ​ជាមាន​អធិបតេយ្យភាព​ពេញលេញ ក្នុង​ការធ្វើ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។ នេះ​បើតាម​សារាចរ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​២០ កញ្ញា ។​

​វិធានការ​ចំនួន​៥​ចំណុច ដែល​រដ្ឋាភិបាល បង្គាប់​ឲ្យ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​អនុវត្ត​នោះ​រួមមាន​៖ ទី​១ ចាំបាច់​ត្រូវ​រក្សា​បង្គោល​ព្រំដែន​ចាស់​ទាំងឡាយ​នោះ ឲ្យ​បាន​គង់វង្ស ទោះជា​មាន​សភាព​ទ្រុឌទ្រោម​កម្រិតណា​ក៏ដោយ​។ ទី​២ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ រក្សាទុក​បង្គោល​ព្រំដែន​ចាស់​ដែល​បាក់​ចេញពី​គ្រឹះ ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​ទូទៅ​បានឃើញ និង​ស្គាល់​។ ទី​៣ បើ​ករណី​បង្គោល​បាក់​នោះ ពុំ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ត្រូវ​ចរចា​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ស្នើ​យក​បង្គោល​ព្រំដែន​នោះមក​រក្សាទុក​វិញ​។ ទី​៤ ទាំង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្ដោយ​ព្រំដែន ត្រូវ​សហការគ្នា​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​ដែល​នៅ​សេសសល់ ដើម្បី​ប្រមូល​ទុក​ចងក្រង​ជា​ឯកសារ និង​ចុងក្រោយ គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​កិច្ច​ព្រំដែន ដើម្បី​រក្សា​និង​ការពារ​បង្គោល​ព្រំដែន ដែល​បោះ​លើដី​ជាក់ស្ដែង​រួចហើយ ឲ្យ​បាន​ឋិត​ឋេ​រ​គង់វង្ស​៕