វីវរហើយ ! ស្ថានីយ៍អវកាសរបស់ចិននឹងដាំក្បាលចុះធ្លាក់មកភពផែនដីនៅឆ្នាំ២០១៧

ទីបំផុត​ មន្ត្រីជាន់ខ្ពស់​ចិន​ទទួល​បន្ទុក​កម្មវិធី​អវកាស​បាន​ទទួលស្គាល់​ថា​ ស្ថានីយ៍​អវកាស​ដំបូង​របស់​ខ្លួន​នឹង​ធ្លាក់​ចុះ​មក​ភព​ផែនដី​វិញ​ ក្រោយ​បញ្ចប់​តួនាទី​កាលពី​ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

វីវរហើយ ! ស្ថានីយ៍អវកាសរបស់ចិននឹងដាំក្បាលចុះធ្លាក់មកភពផែនដីនៅឆ្នាំ២០១៧

​កាលពី​ស​ប្តា​ហ៍​មុន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ លោក​សាស្ត្រាចារ្យ​ Wu​ Ping​ មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​អវកាស​ចិន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថានីយ៍​អវកាស​ Tiangong-1​ នឹង​ធ្លាក់​ចុះ​ដោយ​សេរី​មក​កាន់​ភព​ផែនដី​វិញ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​ ហើយ​វា​នឹង​ឆេះ​ទាំងស្រុង​ពេល​ធ្លាក់​ចុះ​មក​ ។​

វីវរហើយ ! ស្ថានីយ៍អវកាសរបស់ចិននឹងដាំក្បាលចុះធ្លាក់មកភពផែនដីនៅឆ្នាំ២០១៧

​ស្ថានីយ៍​អវកាស​ Tiangong-1​ គឺជា​ស្ថានីយ៍​អវកាស​ដំបូង​បង្អស់​របស់​ចិន​ដែល​បាន​បញ្ជូន​ទៅ​កាន់​អវកាស​កាលពី​ឆ្នាំ​២០១១​ ហើយ​វា​ត្រូវ​បញ្ចប់​តួនាទី​នា​ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នឹង​ត្រូវ​ធ្លាក់​ចុះ​មក​ភព​ផែនដី​វិញ​នៅ​ពេលវេលា​ណាមួយ​ ។​

វីវរហើយ ! ស្ថានីយ៍អវកាសរបស់ចិននឹងដាំក្បាលចុះធ្លាក់មកភពផែនដីនៅឆ្នាំ២០១៧

​អាជ្ញាធរ​រដ្ឋាភិបាល​ចិន​ហាក់​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ដែល​ថា​ ស្ថានីយ៍​អវកាស​ដំបូង​របស់​ខ្លួន​នឹង​ធ្លាក់​ចុះ​មក​ភព​ផែនដី​វិញ​ដោយ​សេរី​នេះ​ ៕​

Related