ទេពឥន្ទ្រីសេនាក្លាហាន ដល់ភាគទី៥៤ហើយ!

ភាគទី៥៤​

«ម៉ី​ឆាវ​ហ្វុង! ហង​ឯង​ស្តាយ​គម្ពីរ​នោះ​ធ្វើ​អី​ទៀត? មើល​ចុះ! ហង​ឯង​ហាត់​ហ្វឹក​ហ្វឺន​ជិត​២០​ឆ្នាំ​ហើយ ហើយ​លទ្ធផល ​គឺ​ខ្លួន​ប្រាណ​ក្លាយ​ទៅ​ជា​ខ្មោច​មួយ​កំណាត់​ទៅ​ហើយ ម្តេច​ក៏​មិន​ព្រម​ប្រគល់​គម្ពីរ​នោះ​ឱ្យ​យើង​ជា​ឱកាស​ចង​មិត្ត​ភាព​ជាមួយ​គ្នា?»

ម៉ី​ឆាវ​ហ្វុង​ថា៖
​«ឯង​បណ្តេញ​ពស់​នេះ​ឱ្យ​អស់​សិន ​សឹម​និយាយ​គ្នា​ជា​ក្រោយ!»
​អូវ​យាង​សើច​ហាស​ហា​​ថា៖
​«យី! ម៉េច​ក៏​ហង​ចង់​បោក​ប្រាស់​អញ​ម្ល៉េះ? ចូរ​ប្រគល់​គម្ពីរ​នោះ​មក​សិន​ អញ​នឹង​រំដោះ​ហ្វូង​ពស់​ទៅ​ឱ្យ​ឆ្ងាយ​ភ្លាម បើ​ពុំ​នោះ​ទេ​ តែ​ពស់​វា​ចឹក​ត្រូវ​ ក្រែង​គ្មាន​នរណា​អាច​ប្រោះ​ហង​រស់​បាន​ទេ​ណា៎!»
​គម្ពីរ​សច្ចៈ​នេះ​ជា​ជីវិត​ទី​ពីរ​របស់​ម៉ី​ឆាវ​ហ្វុង គេ​ស្រឡាញ់​គម្ពីរ​នេះ​លើស​ពី​ជីវិត​ផ្ទាល់​របស់​គេ​ទៅ​ទៀត ធ្វើ​ម្តេច​នឹង​គេ​ព្រម​ប្រគល់​ឱ្យ​ទៅ​អ្នក​ទីទៃ?​

ស្ត្រី​កំណាច​ប្តេជ្ញា​ក្នុង​ចិត្ត​ថា អញ​នឹង​ខំ​តស៊ូ​រហូត​ដង្ហើម​ចុង​ក្រោយ​បំផុត​ ហើយ​បើ​ត្រូវ​ពស់​ចឹក​ស្លាប់​មែន អញ​នឹង​កម្ទេច​គម្ពីរ​នេះ​ចោល​ ដោយ​មិន​បណ្តោយ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​នរណា​ជា​ដាច់​ខាត។
​ពេល​នោះ​មូ​នាន​ឆឺ​គិត​ឃើញ​មធ្យោបាយ​មួយ​ គឺ​ចង់​ប្រាប់​ឱ្យ​ម៉ី​ឆាវ​ហ្វុង​​​ឡើង​លើ​ដើម​ឈើ​ចៀស​គ្រោះ​ថ្នាក់​នោះ តែ​នាង​ហា​មាត់​និយាយ​មិន​រួច​ មក​ពី​ត្រូវ​អូវ​យាង​ចាប់​សរសៃ​ឱ្យ​គ​ទៅ​ហើយ នាង​ភ្លេច​គិត​ថា ម៉ី​ឆាវ​ហ្វុង​ពិការ​ភ្នែក​ទាំង​គូ​ ម្ល៉ោះ​ហើយ​ទុក​ជា​នឹក​ឃើញ​មធ្យោបាយ​នេះ​ ក៏​ពុំ​ដឹង​ឡើង​ដើម​ឈើ​របៀប​ណា​ដែរ។

​មួយ​សន្ទុះ​ក្រោយ​ ម៉ី​ឆាវ​ហ្វុង​ឈប់​គ្រវី​ដំបង ពោល​ទៅ​កាន់​អូវ​យាង​ថា៖
​«លោក​ស្រី​ឯង​សុខ​ចិត្ត​ចាញ់​ហើយ ចូរ​មក​ទទួល​យក​គម្ពីរ​ចុះ!»
​អូវ​យាង​អរ​ផឺត ​តែ​អង្គុយ​នៅ​កន្លែង​ដដែល​ ដោយ​ពោល​វាចា​ខ្លាំងៗ​ថា៖
​«ល្អ​ណាស់! ហង​ឯង​គ្រាន់​តែ​គ្រវែង​គម្ពីរ​នោះ​មក​ឱ្យ​អញ​ទៅ​ចុះ មិន​ចាំ​បាច់​អញ​ទៅ​ជិត​ហង​ធ្វើ​អី​ទេ!​»
​ស្រាប់​តែ​ម៉ី​ឆាវ​ហ្វុង​គ្រវី​ដៃ​ភ្លែត​ស្រែក​ថា៖
​«នេះ​នែ! ចូរ​ឯង​ទទួល​យក​ទៅ​ចុះ!​» […]

 

អានភាគនេះទាំងស្រុង!

ទេពឥន្ទ្រីសេនាក្លាហាន ដល់ភាគទី៥៤ហើយ!

 

 

 

ចុចអានប្រលោមលោកផ្សេងទៀតត្រង់នេះ!