ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

វត្តមាន​របស់​ ​iPhone 7/ 7Plus​ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ពេញ​ពិភពលោក​ ​តែ​ទន្ទឹម​នឹង​នេះ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណុច​មិន​ពេញ​ចិត្ត​ជា​ច្រើន​ទាក់ទង​ស្មាតហ្វូន​ម៉ូដែល​នេះ។

 

ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

មិន​មាន​រន្ធ​កាស​ ​3,5mm​ ​

 

មើល​ទៅ​ប្លែក​ ​ប៉ុន្តែ​ពិបាក​ពេល​ប្រើ​ជា​មួយ​កាស​ផ្សេង​ៗ​ដែល​តម្រូវ​ឲ្យ​ប្រើ​ឧបករណ៍​ជំនួញ​ ​ហើយ​មិន​អាច​បញ្ចូល​ថាមពល​ ​និង​ស្ដាប់​កាស​ក្នុង​ពេល​តែ​មួយ​ដោយ​ផ្ទាល់។

 

ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ប៊ូតុង​ ​Home​ ​ថ្មី

 

មិនមែន​ជា​ប៊ូតុង​ចុច​ធម្មតា​ទេ​ ​ដោយ​អ្នក​ប្រើ​តម្រូវ​ឲ្យ​ប៉ះ​តិច​ៗ​ ​ដែល​ការ​ធ្វើ​ដូច​នេះ​អ្នក​ប្រើ​មួយ​ចំនួន​មិន​ទាន់​ទម្លាប់​និង​បច្ចេកវិទ្យា​នេះ។

 

ពណ៌​ខ្មៅ​រលោង​ ​Jet Black

 

ពណ៌​ប្លែក​សម្រាប់​ត្រកូល​ ​iPhone​ ​តែ​អ្នក​ប្រើ​អន់​ចិត្ត​ព្រោះ​ងាយ​ដាម​ស្នាម​ក្រយៅ​ដៃ​ ​ហើយ​ជា​ពិសេស​គឺ​ឆាប់​ឆ្កូត។

 

ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

បាត់​សេវា

 

iPhone 7/7Plus​ ​នឹង​បាត់​សេវា​ក្រោយ​បិទ​បើក​មុខងារ​ ​Fly mode​ ​ហើយ​តម្រូវ​ឲ្យ​បិទ​បើក​ទូរសព្ទ​ទើប​មាន​សេវា​វិញ។

 

កាស​មាន​បញ្ហា​

 

មុខងារ​ប៊ូតុង​របស់​កាស​ ​iPhone 7/7Plus​ ​មិន​ដំណើរ​ពេល​ប្រើ​បាន​ប្រមាណ​ ​៥​ ​នាទី​ ​ហើយ​តម្រូវ​ឲ្យ​ដក​ចេញ​ដាក់​ជា​ថ្មី​ទើប​ប្រើ​បាន។

 

ម៉ាស៊ីន​លាន់​សំឡេង

 

ចំណុច​នេះ​អ្នក​ប្រើ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ម៉ាស៊ីន​ស្មាតហ្វូន​នេះ​បញ្ចេញ​សំឡេង​លាន់​យ៉ាង​ចម្លែក​ ​ហើយ​មិន​មាន​មូលហេតុ​ច្បាស់។

 

អាន​បន្ត​ ​៖​ ធៀប​​តម្លៃ​ iPhone 7/7 Plus នៅ​ស្រុក​ខ្មែរ និង​ នៅ​បរទេស

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​bgr