ទូរសព្ទ​ HTC ជំនាន់​ថ្មី​ អាច​នឹង​គ្មាន​រន្ធ​ដោត​កាស​ដូច​ iPhone 7

​ថ្មីៗ​នេះ​រូបភាព​បែក​ធ្លាយ​ពី​រូបរាង​​ទូរសព្ទ HTC ម៉ូដែល HTC Bolt ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ពាស​ពេញ​បណ្ដាញ​អ៊ីនធឺណិត ហើយ​តាម​រយៈ​រូបភាព​គេ​សង្កេត​ឃើញ​ថា​រន្ធ​​ដោត​កាស​​ប្រភេទ 3.5mm ទំនង​ជា​បាត់​ខ្លួន​ពី​ HTC Bolt នេះ។

 

ទូរសព្ទ​ HTC ជំនាន់​ថ្មី​ អាច​នឹង​គ្មាន​រន្ធ​ដោត​កាស​ដូច​ iPhone 7

 

​​​​ត្រឹម​តែ​រូបភាព​របស់​ HTC Bolt គេ​ពិបាក​សន្និដ្ឋាន​​ណាស់​ថា​​​ទូរសព្ទ​នេះ​គ្មាន​រន្ធ​កាស​ 3.5mm ​ប៉ុន្តែ​ពេល​ដាក់​វា​ទន្ទឹម​គ្នា​នឹង​ HTC 10 ឃើញ​ថា​លែង​មាន​​រន្ធ​កាស​ដែល​ស្ថិត​​នៅ​ផ្នែក​ខាង​លើ។ ផ្ទុយ​ទៅ​វិញ HTC Bolt ទំនង​ជា​មាន​បំពាក់​តែ​រន្ធ​ USB Type-C ប៉ុណ្ណោះ។

 

ទូរសព្ទ​ HTC ជំនាន់​ថ្មី​ អាច​នឹង​គ្មាន​រន្ធ​ដោត​កាស​ដូច​ iPhone 7

 

រូបភាព​ក៏​បាន​បង្ហាញ​ដែរ​ថា​​ភ្លើង​ LED របស់​កាមេរ៉ា​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ ហើយ​ Laser Autofocus ហាក់​ដូច​ជា​បាន​ដក​ចេញ។ ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​ HTC Bolt នៅ​ស្ថិត​ជា​អាថ៌កំបាំង​នៅ​ឡើយ​ តែ​គេ​រំពឹង​ថា​ HTC ជំនាន់​ថ្មី​នេះ​អាច​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ១៨ តុលា​ ខាង​មុខ។

 

​កន្លង​មក​នេះ​មាន​ក្រុមហ៊ុន​ ៣ ហើយ​ដែល​សម្រេច​ដក​រន្ធ​ដោត​កាស​ 3.5mm ចេញ​ពី​ស្មាតហ្វូន​កំពូលៗ​របស់​ខ្លួន​ រួម​មាន​​ Motorola, LeEco និង​ Apple៕

 

ចុច​អាន៖ ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​