នី រតនា ចង់បើក​ហាង​លក់​សម្លៀក​បំពាក់​

តារា​ចម្រៀង​វ័យ​ក្មេង​របស់​​ផលិតកម្ម​ហង្សមាស និង​ជា​អតីត​បេក្ខ​ជន​ជ័យ​លាភីលេខ​១ នៅ​ក្នុង​កម្ម​វិធី​Cambodian Idol រដូវកាល​ទី​១​ នី រតនា បាន​បង្ហើប​ពី​គម្រោង​ថា ចង់​បើក​ហាងលក់​សម្លៀក​បំពាក់​​ផ្ទាល់​។

 

នី រតនា ចង់បើក​ហាង​លក់​សម្លៀក​បំពាក់​

 

“ បាទ​បង​គោល​បំណង​របស់​ខ្ញុំ​ ចង់​បើក​ហាង​លក់​សម្លៀក​បំពាក់​ទៅ​ថ្ងៃ​ខាង​មុខ បើ​សិន​ជា​ខ្ញុំ​មាន​លទ្ធភាព។​ ពេល​នេះ​អត់​ទាន់​មាន​លទ្ធភាព​ទេ​បង​ បាន​ជា​ខ្ញុំ​ចង់​បើក​ហាង​លក់​សម្លៀក​បំពាក់​ព្រោះ​ឃើញរៀម​ច្បង​មុន​ៗ​មាន​មួយ​ចំនួ​ន​ក៏​ពួក​គាត់​បើក​ហាងលក់​សម្លៀក​បំពាក់​ដែរ​ បង​”។ នី រតនា ថ្លែង​ប្រាប់​ Sabay។

 

យ៉ាង​ណា មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​សម្រាប់​ផែន​ការ​ហក់​ប្រឡូក​ជំនួញ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ​រូប​នេះ។ រតនា បាន​បន្ថែមថា​ នៅ​ពេល​នេះ ​រូប​គេ​កំពុង​តែ​សន្សំ​លុយ​ និងខិត​​ខំពង្រឹង​សមត្ថភាព​ឲ្យ​រឹង​មាំ​ជា​ង​​មុន​ដើម្បី សម្រេច​គោល​ដៅ​​​បើក​ហាង​លក់​សម្លៀក​បំពាក់​មួយ​ទៀត​បន្ទាប់​ពី​អា​ជីព​ជាអ្នក​ចម្រៀង។​​

 

បន្ទាប់​ពី​ប្រឡង​ជាប់​នៅ​ក្នុង​កម្ម​វិធី​ Cambodian idol រដូវ​កាល​ទី១​មក​ដល់​ពេល​នេះ​ នី រតនា មាន​បទ​ចម្រៀង​ច្រៀង​ផ្ទាល់​ខ្លួន​ចំនួន​ ១៦ បទ​។ នៅ​ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​១៦ នេះ​មាន​២ បទ​ទទួល​បាន​ការគាំ​ទ្រ​ពី​សំណាក់​មហា​ជន​គ្រប់​មជ្ឍដ្ឋាន​ បទ​ទី១ “ចាញ់​បោក​ហ្វេស​ប៊ុក​” និង​បទ​ទី២ “មហាឈឺ”។ នី រតនា ប្រាប់ Sabay៕

 

អត្ថបទ​៖ ឆុង ស៊ីណាន

​​​​​