ពលរដ្ឋ​ខេត្ត​តាកែវ រំលឹក​បទ​ពិសោធន៍​ជិះ​រថភ្លើង​កាត់​គ្រាប់​ផ្លោង​​

លោក ភោក សំបូរ​​មេភូមិ​នៅ​ភូមិ​តាកុប ឃុំ​លាយបូរ​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ​បាន​ប្រាប់​បទ​ពិសោធន៍​ដ៏​ព្រឺព្រួច នៅ​ពេល​លោក​ធ្វើ​ដំណើរ​រថភ្លើង​ទៅ​ខេត្ត​កំពត​ដែល​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម។

 

លោក​ថា ពេល​នោះ​ខ្មែរ​ក្រហម​បាន​បើក​ការ​វាយ​ប្រហារ​លើ​ខ្សែ​រថភ្លើង​ដែល​លោក​កំពុង​ជិះ​ធ្វើ​ដំណើរ​និង​បាន​ចាប់​ចំណាប់​ខ្មាំង​បរទេស​មួយ​ចំនួន។ លោក​ថា នេះ​ជា​បទពិសោធន៍​ដែល​លោក​មិន​អាច​បំភ្លេច​បាន​ក្នុង​រយៈ​កាល​ជិត ២០ ឆ្នាំ​នេះ។