ចង់​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​តាមរយៈ​ការ​ម៉ាស្សា​ដែរ​ទេ​?

ចង់​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​តាមរយៈ​ការ​ម៉ាស្សា​ដែរ​ទេ​?

​ការរីករាយ​នឹង​សកម្មភាព​ផ្លូវភេទ​ដ៏​អស្ចារ្យ​គឺជា​អ្វីៗ​ដែល​បង្កើតឡើង​ដោយ​មាន​អារម្មណ៍​ត្រូវ​គ្នា​ខ្លាំង​។ ការ​ម៉ាស្សា​ជាម​យ​យ​នឹង​ការ​ស្ទាប់អង្អែល​ដ៏​ស្រើបស្រាល​នឹង​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ជាច្រើន​ដើម្បី​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង​។ ការប្រើ​ប្រេង​ម៉ាស្សា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផងដែរ​។ ឥឡូវនេះ ចូរ​គិត​អំពី​ការផ្តល់​នូវ​ការ​ម៉ាស្សា​ដល់​រាងកាយ​មនុស្ស​ស្រី​ទៅ​មើល​ថា​តើ​វា​នឹង​មាន​ភាព​ស្រើបស្រាល​ប៉ុណ្ណា​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ម៉ាស្សា​ដែល​ធ្វើ​ឲ្យ​ខាង​ស្រី​មាន​ភាព​ស្រើបស្រាល និង​ចង់​ឲ្យ​អ្នក​បន្តធ្វើ​បន្ថែមទៀត​។

  1. ​ដើម្បី​ចាប់ផ្តើម ចូរ​ឲ្យ​នាង​គេង​ផ្កាប់​មុខ​នៅ​លើ​កន្សែង និង​បើក​ភ្លើងរឹមៗ​។ អ្នក​ក៏​អាច​អុច​ទាន​ខ្លះ​ដើម្បី​ជួយ​បង្កើន​អារម្មណ៍​បានដែរ​។ បន្ទាប់មក ច្របាច់​ប្រេង​ដាក់​លើ​ដៃ ហើយ​ញី​វាឲ្យ​សប់​ក្នុង​ប្រអប់ដៃ​ដើម្បី​បង្កើត​ភាព​ក្តៅ​តិចៗ​ដល់​វា​។
  2. ​ចូរ​ចាប់ផ្តើម​ម៉ាស្សា​ត្រង់​ម្តុំ​ស្មា និង​ចុះមក​ក្រោម​ក ហើយ​និង​ដៃ​។ អ្នក​ក៏​អាច​ច្របាច់​ថ្នមៗ​លើ​ស្បែក​របស់​អ្នក​ដោយ​ប្រើ​ម្រាម​មេដៃ និង​ចង្អុលដៃ​។ បន្ទាប់មក ត្រឡប់​ទៅ​ម៉ាស្សា​នៅ​ក​នាង​វិញ និង​ធ្វើ​វា​ថ្នមៗ​ចុះ​មក​ខ្នង​ដោយ​ប្រើ​ចង្វាក់​នៃ​ការ​ម៉ាស្សា​នោះ​ជារ​វ​ង្វ​ង់​។ នៅ​ពេល​ដល់​ឆ្អឹង​កង​ខ្នង​របស់​នាង​ហើយ ចូរ​ម៉ាស្សា​ដោយ​ប្រើ​កដៃ​ខាងក្នុង​
  3. ​ដល់ពេល​នេះ​ចាប់ផ្តើម​ដល់​កំប៉េះគូថ​ហើយ​។ សូមបញ្ជាក់​ថា កំប៉េះគូថ​គឺជា​កន្លែង​ដែល​មាន​សម្រើប​បំផុត ហើយ​ក៏​ស្រៀវ​ខ្លាំង​ណាស់​ដែឬ​នៅពេល​ម៉ាស្សា​។ អ្នក​គ្រាន់តែ​ដាក់​ប្រអប់ដៃ​នៅលើ​កំប៉េះគូថ​ទាំងសងខាង​របស់​នាង ហើយ​ធ្វើការ​ម៉ាស្សា​ជារ​វ​ង្វ​ង់​ប៉ុណ្ណោះ​។ ចូរ​បង្កើន​សម្ពាធ​បន្តិច​ម្តងៗ​ខណៈពេល​ដែល​អ្នក​កំពុងតែ​ប្រើ​ម្រាម​មេដៃ​លុញ​លើស្បែ​កកំប៉េះគូថ​របស់​នាង​។
  4. ​នាង​នឹង​រីករាយ​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​បាន​ម៉ាស្សា​ដោយ​ច្បូច​នៅ​ភ្លៅ និង​ស្មងជើង​របស់​នាង​តាមរយៈ​ការប្រើ​ម្រាមដៃ​អង្អែល​យ៉ាង​ល្អ​។ សម្រាប់​ការ​ម៉ាស្សា​ជើង​នេះដែរ ចូរ​ឲ្យ​នាង​គេង​ផ្ងា​ម្តង ហើយ​ម៉ាស្សា​នៅ​ក្បាលជង្គង់​នាង​ផង​។
  5. ​បើសិន​ជា​អ្នក​ចាប់ផ្តើម​ម៉ាស្សា​នៅ​តំបន់​ដើមទ្រូង​វិញ វា​អាច​នឹង​ធ្វើឲ្យ​នាង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុ​ង​ការ​រួមភេទ​ហើយ ដូច្នេះ​ចាំ​ទុក​កន្លែង​នេះ​ចុងក្រោយ​គេ​ទៅ​។ ចូរ​ចាប់ផ្តើមលុញ​អង្អែល​យឺតៗ បន្ទាប់​មក​ចាំ​បង្កើន​សម្ពាធ​ខ្លាំង​បន្តិច​ម្តងៗ​។ ចូរ​ត្រដុស​សុដន់​នាង​ខណៈ​ដែល​ទាញ​វា​មក​ជិតគ្នា និង​បញ្ចប់​ត្រង់​ពេលដែល​ម៉ាស្សា​ដល់​ក្បាល​សុដន់​ហើយ​។

​សង្ឃឹម​ថា​ការរៀបរាប់​អំពី​ការ​ម៉ាស្សា​ខាងលើ​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​បង្កាត់ភ្លើង​ស្រើបស្រាល​មុននឹង​ចាប់ផ្តើម​រួមភេទ​ពិតប្រាកដ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។