ស្រា Bellion Vodka សម្រាប់អ្នកចូលចិត្តផឹកស្រា តែមិនចង់ឱ្យប៉ះពាល់ដល់ថ្លើម

6 Videos


ស្រា Bellion Vodka គឺជាស្រាមួយប្រភេទដែលប្រើបច្ចេកវិទ្យា NTX ធ្វើការផ្សំសមាសធាតុ មិនធ្វើអោយ ប៉ះពាល់ដល់សុខភាពថ្លើម និង DNA ។

មនុស្សជាច្រើនតែងពិសារស្រា បើទោះដឹងថា វាប៉ះពាល់ដល់សុខភាពថ្លើមយ៉ាងណាក្តីក៏នៅតែមិនអាច កាត់បន្ថយបាន។ ជាទូទៅសារធាតុអាល់កុលដែលមាននៅក្នុងស្រា វាមិនងាយរលាយបានរហ័សនោះទេ ព្រោះថ្លើមត្រូវខំធ្វើការបន្ថែមដើម្បីចម្រោះជាតិអាល់កុល និងជាតិពុលចេញពីឈាម យូរៗទៅបើអ្នកពិសារស្រាក្នុងបរិមាណច្រើនពេក វានឹងធ្វើអោយខូចថ្លើម ។

យ៉ាងណាមិញយោងតាមគ្លីនិចស្រាវជ្រាវ Cleveland Clinic បានអោយដឹងថា បច្ចេកវិទ្យាផ្សំស្រាថ្មីនេះ អាចជួយកាត់បន្ថយបញ្ហាឈានទៅកើតជំងឺថ្លើមនិងបញ្ហាខូចមុខងារថ្លើមបណ្តាលមកពីជាតិអាល់កុលក្នុងស្រាបានយ៉ាងប្រសើរមិននឹកស្នានដល់ ។

ស្រា Bellion Vodka សម្រាប់អ្នកចូលចិត្តផឹកស្រា តែមិនចង់ឱ្យប៉ះពាល់ដល់ថ្លើម

នេះពិតជារបកគំហើយមួយ ល្អប្រសើរបំផុត ដោយអ្នកស្រាវជ្រាវបានអះអាងថា អាចកាត់បន្ថយការឈាន ទៅកើតជំងឺថ្លើម និងខូច DNA បានរហូតដល់ទៅ ៩៣% ឯណោះ ខុសពីស្រាទូទៅ ។

លោក Chigurupati និងក្រុមសិក្សាស្រាវជ្រាវរបស់លោកបានសិក្សាអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយធ្វើការបំបែកធាតុ glycyrrhizin និង ជាតិប៉ូតាស្យូមនៅក្នុងស្រា និងសមាធាតុមួយចំនួនដែល ច្រើនបណ្តាល អោយខូចមុខងារថ្លើមដែលមាននៅក្នុងស្រាដទៃកន្លងមក ។

ចំណែកលោក Michael Levy ស្ថាបនិក និងជានាយកនៃមជ្ឈមណ្ឌល Las Vega Center for Addition Medicine បានបញ្ជាក់ដែរថា ស្រា វូតកា ( vodka ) ថ្មីដែលផលិតដោយប្រើបច្ចេកវិទ្យា NTX នេះ គឺពិតជាមានសុវត្ថិភាពពិតមែនជាងស្រាដែលមានជាតិអាល់កុលទូទៅ ៕

សុផល