ហេតុ​អី​បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ខ្វះ​គ្រាប់​ឈាម​ម្លេះ​?

ហេតុ​អី​បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ខ្វះ​គ្រាប់​ឈាម​ម្លេះ​?

​និយាយ​អំពី​មូលហេតុ​ចំបង​គេ​ដែល​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​គ្រាប់​ឈាម​នោះ​គឺ​ដោយសារតែ​រាងកាយ​របស់​ស្ត្រី​មាន​ការប្រែប្រួល​ច្រើន​ក្រោយពី​មាន​ការលូតលាស់​កូន​នៅ​ក្នុង​ផ្ទៃ​តែម្តង​។

​ការប្រែប្រួល​មួយ​នោះ​គឺថា ស្ត្រី​ត្រូវ​ការបង្កើត​ឈាម​កាន់តែ​ច្រើន​នៅពេល​គេ​មាន​ផ្ទៃពោះ​។ ជា​មធ្យម​ស្ត្រី​មាន​ឈាម​ប្រមាណ ៥​លីត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​នាង​មាន​ផ្ទៃពោះ​រហូតដល់​គ្រប់​ខែ ត្រូវការ​ឈាម​រហូតដល់ ៧ ទៅ​៨​ឯណោះ​ទើប​គ្រប់​។

ការបង្កើត​កោសិកា​គ្រាប់​ឈាម​បន្ថែម​បែបនេះ​គឺ​ត្រូវការ​ច្រើន​ណាស់​ពី​សំណាក់​ជាតិ​ដែក វីតាមីន B12 និង B9 ដើម្បី​បង្កើត​ជា​អេ​ម៉ូគ្លូ​ប៊ីន​គ្រប់​។ ជា​អ​កុសល្យ ជាតិ​ដែក​អាច​នឹង​ពិបាក​បឺត​ស្រូប​ចូលក្នុង​ឈាម ដូច្នេះ​អេ​ម៉ូគ្លូ​ប៊ីនក៏​ពិបាក​បង្កើតបានដែរ​។ ដូច្នេះហើយ មាន​ស្ត្រី​ភាគច្រើន​នឹង​ទៅ​ជា​កង្វះ​គ្រាប់​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​បើសិនជា​នាង​មិន​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម​ទេ​នោះ​។

មាន​ហេតុផល​ច្រើននាស់​ដែល​មនុស្ស​យើង​អាច​ទៅ​ជា​ខ្វះ​គ្រាប់​ឈាម​ដែរ​ទោះបីជា​មិន​មាន​ផ្ទៃពោះ​ក៏​ដោយ​ដូចជា​៖

  • របប​អាហារ​មិន​គ្រប់គ្រាន់ ជា​ពិសេស​មាន​ជាតិ​ដែក វីតាមីន B12 និង​B9 តិច​
  • ជំងឺ Coeliac ដែល​ធ្វើឲ្យ​ពោះវៀន​មិន​អាច​បឺត​ស្រូប​ជីវជាតិ​បាន​
  • ​មានការ​ហូរ​ឈាម​រ៉ាំរ៉ៃ​ដូចជា ដំបៅ​ក្រពះ ឬ​ជំងឺ​ក្នុង​ពោះវៀន​
  • ​មាន​ការបង្កើត​គ្រាប់​ឈាម​តិច​ដោយសារ​តែ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា មហារីក ឬ​ការបង្ក​រោគ​រ៉ាំរ៉ៃ​
  • ​ជំងឺ​ហ្សែ​ន​ដូចជា តា​ឡា​សេមៀ ឬ Sickle Cell Anemia

​ជំងឺ​អស់ទាំង​នេះ​ក៏​អាច​ប៉ះពាល់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។​

​បើសិន​ជា​ស្ត្រី​ម្នាក់​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ខណៈពេល​កំពុង​តែ​មាន​ផ្ទៃពោះ​ទៀត​នោះ វា​នឹង​ធ្វើឲ្យ​នាងអ​ស់​កម្លាំង​ខ្លាំង​ជាធម្មតា​។

បើសិណ​ជា​ជំងឺ​នេះ​ធ្ងន់ធ្ងរ វា​អាច​នឹង​កាត់បន្ថយ​ចំនួន​ទឹក​ភ្លោះ និង​ប្រឈម​ការ​រលូត កូន​កើតមុន​កំណត់ និង​កូន​កើត​មិន​គ្រប់​ទម្ងន់ កាន់តែខ្លាំង​។ ក្មេង​ដែល​កើត​ពី​ម្តាយ​ខ្វះ​គ្រាប់​ឈាម​បែប​នេះ​ក៏​អាច​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ដែរ​។

បើសិន​ជា​ស្ត្រី​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​បាត់បង់​ឈាម​ច្រើន​ក្នុងពេល​សម្រាល នោះ​នាង​ប្រហែលជា​ត្រូវ​ការបញ្ចូល​ឈាម​ក្នុងអំឡុងពេល​សម្រាល​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។