​អា​ការៈឈឺ​ខ្នង​ចង្កេះ​ដែល​អ្នក​ត្រូវតែ​ជួប​អ្នកជំនាញ​ឲ្យបាន​លឿន​

​អា​ការៈឈឺ​ខ្នង​ចង្កេះ​ដែល​អ្នក​ត្រូវតែ​ជួប​អ្នកជំនាញ​ឲ្យបាន​លឿន​

​ការ​ដែល​មាន​អារម្មណ៍​ឈឺចាប់​នៅ​ទ្រូង​ខាងឆ្វេង​គឺជា​អាការៈ​មួយ​ដែល​អ្នក​ត្រូវតែពិ​គ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​។ ដល់​ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​គឺ​ត្រូវ​ជួប​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺ​ទឹកនោម​ផ្អែម​។

​ចុះ​ឆ្អឹងខ្នង​វិញ​គិត​ម៉េច​ទៅ​? តើ​អ្នក​ធ្វើ​ម៉េច​ទើប​ដឹង​ថា​ឆ្អឹងខ្នង​មាន​បញ្ហា និង​ពេលណា​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ឆ្អឹង​ឲ្យបាន​លឿន​ទៅ​? ការ​ដែល​លើក​របស់​ធ្ងន់ៗ​ខុស​របៀប ឬ​គេង ឬ​អង្គុយ​ក្នុង​ជំហរ​មិន​ត្រឹមត្រូវ សុទ្ធតែ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​បាន​ទាំងអស់​។ ក្រោយ​ពី​អង្គុយ​នៅ​លើ​កៅអី​មុខ​កុំព្យូទ័រ​កន្លះ​ថ្ងៃ​មង ខ្នង​អាច​នឹង​មាន​អារម្មណ៍​ថា​ក្រហាយៗ​ដែរ​។ ដូច្នេះ​តើ​ធ្វើ​ម៉េច​ដឹង​ទៅ​ថា​ខ្នង​កំពុងតែ​មាន​បញ្ហា​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាការៈ​ញឹកញាប់​មួយចំនួន​ដែល​អាចប​ញ្ជាក់​ថា អ្នក​គឺ​ដល់​ពេល​ត្រូវ​ជួប​ពេទ្យ​ជំនាញ​ខាង​ឆ្អឹង​ដើម្បី​ដោះស្រាយ​ភ្លាមៗ​ហើយ​។

  1. ​បើសិន​ជា​អ្នក​មាន​អា​ការៈឈឺ​ក្នុង​ឆ្អឹងខ្នង ឬ​ខ្នង ដែល​មិន​ស្រាកស្រាន្ត​ទៅវិញ​ក្រោយ​ពី​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ឬ​ការឈឺចាប់​នោះ​លើសពី ២ ទៅ​៣​ថ្ងៃ វា​គឺជា​ពេលវេលា​ដែល​ត្រូវ​ជួប​ពេទ្យ​ហើយ​។​
  2. ​បើសិន​ជា​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺ​ដូច​គេ​ចាក់​នៅ​ជើង នោះ​វា​អាច​ជា​សញ្ញា​ដែល​ត្រូវ​ជួប​ពេទ្យ​ជំនាញ​ហើយ ព្រោះ​វា​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​គៀប​សរសៃ Sciatic​។ អ្នក​ដែល​ធាត់​លើស​ទម្ងន់ និង​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន សុទ្ធតែ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​។
  3. ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ស្ពឹកៗ​នៅ​ជើង និង​ដៃ​ទាំងសងខាង ហើយ​ឈឺចង្កេះ​ទៀត​នោះ វា​ពិតជា​អា​ការៈដែល​គួរឲ្យ​បារម្ភ​ណាស់​។ រឿង​នេះ​អាច​ដោយសារតែ​ការ​គៀប​សរសៃប្រសាទ​នៅ​ឆ្អឹង​កង​ខ្នង​ម្តុំ​ក ដែល​សរសៃ​នោះ​នឹង​បញ្ជាក់​ទៅលើ​ដៃ​។
  4. ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ខ្សោយ​ជើង និង​ដៃ ឬ​ពិបាក​ដើរ​នោះ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាម​ដើម្បី​រក​មើល​មូលហេតុ​។ ករណី​បែប​នេះ​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សរសៃប្រសាទ​ក្នុង​ឆ្អឹងខ្នង​។
  5. ​បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​លេច​នោម​ដោយ​មិនដឹង​ខ្លួន ពិបាក​បន្ទោបង់ ឬ​ឈឺ​ខ្នង​ខ្លាំង​ពេល​នោម នោះ​វា​គឺជា​រឿង​បន្ទាន់​ដែល​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាមៗ​ហើយ ព្រោះ​វា​អាច​ជា​ការខូចខាត​ឆ្អឹង​កង​ខ្នង​ខ្លាំង ហើយ​អាច​នឹង​ផលវិបាក​ផ្សេងៗ​ច្រើន​ទៀត​បើសិនជា​ពន្យា​ពេល​កាន់តែ​យូរ​៕
     

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។