Man Utd និង Man City នឹងត្រូវជួបគ្នាក្នុង EFL Cup ជុំទី៤

គូប្រជែងស្ថិតក្នុងទីក្រុង Manchester តែមួយគឺក្រុម Man City និង Man United ត្រូវបានចាប់ឆ្នោតឲ្យប៉ះគ្នាក្នុងការប្រកួតជុំទី៤នៃយុទ្ធនាការដណ្តើមពាន EFL Cup ឬ League Cup។

ft-img-template

Man United បានទម្លាក់ក្នុងក្រុម Northampton ដែលលេងក្នុងក្របខ័ណ្ឌ League One ក្រោយពីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ខណៈដែលក្រុម Man City បានទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Swansea ដើម្បីបង្កើតឲ្យមានការជួបគ្នាជាលើកទី២រវាងក្រុមទាំងពីរនៅរដូវកាលនេះ ក្រោយពីក្រុម Man City បានយកឈ្នះលើ Man United ២-១ កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ។

4_sma

ស្របពេលជាមួយគ្នានេះ ក្រុម West Ham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយគឺ Chelsea ស្របពេលក្រុម Tottenham នឹងត្រូវធ្វើដំណើរទៅជួប Liverpool ក្នុងការប្រកួតជុំទី៤នៃ League Cup។ ការប្រកួតទាំងនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៤ ខែតុលា ខាងមុខ។

Man City ដែលបានឈ្នះពានរង្វាន់ League Cup កាលពីរដូវកាលមុន ក្រោយពីបានផ្តួលក្រុម Liverpool ដោយការស៊ុតបាល់ប៉េណាល់ទីនោះ មិនទាន់រងបរាជ័យនៅឡើយទេក្រោមការដឹកនាំរបស់លោក Pep Guardiola នៅរដូវកាលនេះ។ ដោយឡែក ក្រុម Man United របស់លោក Jose Mourinho បានបញ្ចប់ការរងបរាជ័យត្រឹម៣លើកជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Northampton៕

កម្មវិធីប្រកួតជុំទី៤នៃពាន EFL Cup

West Ham v Chelsea
Manchester United v Manchester City
Arsenal v Reading
Liverpool v Tottenham
Bristol City v Hull
Leeds v Norwich
Newcastle v Preston
Southampton v Sunderland

ប្រភពពី BBC

The post Man Utd និង Man City នឹងត្រូវជួបគ្នាក្នុង EFL Cup ជុំទី៤ appeared first on CamboSport.