ដេននី ខ្វាន់៖ សូម​ស៊ី​សំ​ណល់​ពី​ខ្ញុំ​តាម​សប្បា​យ​ចុះ កុំ​គិត​ខ្លាច​ខ្ញុំ​ដណ្តើមមក​វិញ​ ព្រោះ​ខ្លាច​រាក ឬ​ចុក​ពោះ

(ភ្នំពេញ)៖ តារាសម្តែងចូលចិត្តតុបតែងខ្លួនសិចស៊ីបែបនារីអ៊ឺរ៉ុបកញ្ញា ដេននី ខ្វាន់ មិនដឹងចង់សំដៅលើបុគ្គលរូបណាម្នាក់ទេ គ្រាន់តែគេដឹងថាភាគីជម្លោះរបស់នាងជាមនុស្សស្រីដូចគ្នាខណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថ្មីៗនេះបានព្រលះមួយប្រាវអានហើយពិតជាមិនធម្មតាទេ។

តារាសម្តែងកញ្ញា ដេននី ខ្វាន់ បាសរសេរសារចំហមួយដោយបានលើកឡើងថា មនុស្សដូចអ្នកឯងវាគ្មានអីអស្ចារ្យសម្រាប់ខ្ញុំនោះទេហើយមួយទៀតនិយាយអីសូមកុំប៉ះពាល់ដល់ខ្ញុំហើយមួយទៀតកុំយករឿងផ្ទាល់ខ្លួនមកបូកបញ្ចូលអី។ ខ្ញុំសូមផ្តាំថា សូមស៊ីសំណល់ពីខ្ញុំតាមសប្បាយចុះ កុំគិតខ្លាចថាខ្ញុំដណ្តើម ព្រោះរបស់ផ្អូមដែលខ្ញុំបោះចោលហើយគឺមិនរើសយកមកស៊ីវិញទេគឺខ្លាចរាកឬចុកពោះ។ 

តារាស្រីធ្លាប់រងនូវព្រនង់នៃការរិះគន់លើការស្លៀកពាក់សិចស៊ីមិនសំចៃដៃកញ្ញា ដេននី ខ្វាន់ បានបញ្ជាក់បន្ថែមដោយខ្លីទៀតថា សម្រាប់អ្នកឯងដែលមិនដែលស៊ីវាពិតជាឆ្ងាញ់សម្រាប់អ្នកឯងហើយប៉ុន្តែកុំភ្លេចទិញថ្នាំទុកស្រគួរផងព្រោះស៊ីរបស់ផ្អូមវាអាចនឹងចុកពោះ..។ យ៉ាងណាមិញ ទោះបីជាមានការផ្ញើសារសួរនាំពីសំណាក់ទស្សនិកជនថាតើនាងមានរឿងអ្វីជាមួយនរណាម្នាក់នោះក៏ដោយតែជាចម្លើយមិនត្រូវបានកញ្ញា ដេននី ខ្វាន់ បញ្ជាក់ច្បាស់ទេគឺបានត្រឹមឆ្លើយថា មានមនុស្សឆ្កួតវាខ្លាចបងដណ្តើមរបស់ញ៉ាំពីវាហ្នឹងណា។

ដោយឡែកបើតាមការសន្និដ្ឋានមួយចំនួនបានដាក់ការសង្ស័យថា អាចជម្លោះឬការឌឺដងគ្នារឿងស្នេហាក៏ថាបាន ព្រោះអាចនារីគូស្នេហ៍ ក្រោយរបស់អតីតសង្សារបស់កញ្ញា ដេននី ខ្វាន់ ប្រច័ណ្ឌភ័យបារម្មណ៍ខ្លាចកញ្ញា ដេននី ខ្វាន់ វិលត្រឡប់ទៅត្រូវរ៉ូវជាមួយគ្នាវិញហើយមើលទៅ។ ប៉ុន្តែជុំវិញរឿងរ៉ាវនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះក៏មិនទាន់ភ្ជាប់ទំនាក់ទំនង ដើម្បីសុំការបញ្ជាក់បន្ថែមពីកញ្ញា ដេននី ខ្វាន់ បាននៅឡើយដែរ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ បានទម្លាយឲ្យ មហាជនបានដឹងថា ហាង កែសម្ផស្សដែលនាងទើបតែ  ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload