តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

បើ​ទោះ​ជា​ទទួល​ស្គាល់​ថា​កំពុង​មាន​កូន​ក៏​ពិត​មែន តែ​តារា​សម្ដែង Marion Cotillard បាន​ឲ្យ​ដឹង​ថា​កូន​នៅ​ក្នុង​ផ្ទៃ​របស់​ខ្លួន​មិន​មែន​ជា​របស់ Brad Pitt នោះ​ឡើយ។

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

 

បន្ទាប់​ពី​គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក Brad Pitt និងAngelina Jolie មាន​ព័ត៌មាន​បែកបាក់​គ្នា​មក តារា​សម្ដែង​ជនជាតិ​បារាំង Marion Cotillard ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​តូច​ធំ​រាយការណ៍​ថា​នាង​គឺ​មូលហេតុ​ដើម​ទង​នៃ​ការ​ប្រេះស្រាំ​មួយ​នេះ។ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ក្លាយ​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​ចោទ​ថា​ជា​ជន​ទី​៣​ក្នុង​ស្នេហា​របស់​អ្នក​ដទៃ​នោះ ស្រី​ស្អាត​វ័យ​៤០​បាន​ចេញ​មក​បកស្រាយ​នូវ​រាល់​មន្ទិល​សង្ស័យ​ទាំង​ឡាយ។

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

Marion និងBrad Pitt ជួបគ្នា​ក្នុង​រឿង “Allied”

 

ម្ចាស់​ពាន​រង្វាន់ Oscar បាន​សរសេរ​នៅ​លើ Instagram របស់​ខ្លួន​ថា៖ “នេះ​គឺ​ជា​ការ​បកស្រាយ​លើក​ទី​១​ក៏​ដូច​ជា​តែ​មួយ​គត់​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈ​ពេល​២៤​ម៉ោង​នេះ​ទាក់​ទង​នឹង​រូប​ខ្ញុំ។ ខ្ញុំ​មិន​ដែល​បញ្ចេញ​មតិ​ទាក់​ទង​នឹង​រឿង​ដូច​នេះ​ទេ តែ​រឿង​នេះ​បាន​ដើរ​ហួស​កំណត់​ហើយ ហើយ​វា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់”។

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

 

Marion បាន​ឲ្យ​ដឹង​បន្ថែម​ថា​នាង​កំពុង​ពពោះ​កូន​ទី​២​ហើយ​ឪពុក​របស់​កូន​នេះ​មិន Brad Pitt នោះ​ឡើយ​ ដោយ​វា​ជា​កូន​របស់​​តារា​សម្ដែង Guillaume ដែល​ជា​​មិត្ត​ប្រុស​​យូរ​ឆ្នាំ​របស់​ខ្លួន ហើយ​លោក​គឺ​ជា​បុរស​តែ​មួយ​គត់​ដែល​នាង​ស្រលាញ់។ នៅ​ទី​បញ្ចប់ តួ​រឿង “Bat Man” បាន​ជូន​ពរ​ឲ្យ Brad Pitt និងAngelina Jolie នឹង​មាន​សុខ​សន្តិភាព​ខណៈ​ពេល​ដ៏​​ជ្រួល​ច្របល់​នេះ៕

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

Brad Pitt និង Cotillard ពេល​សម្ដែង​រឿងជាមួយ​គ្នា

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

Marion និងមិត្តប្រុស

 

តារា​​ស្រី​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំបែក​ស្នេហា Brad Pitt និងAngelina កំពុង​មាន​ផ្ទៃ​ពោះ

សាររបស់ Marion

 

ចុចអាន៖​ពី​ក្រោយ​បណ្ដឹង​លែងលះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់ Angelina Jolie និង Brad Pitt

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail