ដំណឹង​ល្អ! មាន​ប្រាក់​រៀល ចាស់ ទក់ រហែក អាច​យក​ទៅ​ប្ដូរ​បាន

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ បញ្ជាក់​ពី​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល​ខ្មែរ ដែល​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​យក​ក្រដាស​ប្រាក់​រៀល ចាស់ ទក់ និង/ឬ រហែក ទៅ​ប្ដូរ​យក​ក្រដាស​ប្រាក់​ថ្មី​នៅ​គ្រប់​សាខា​រាជធានី​ខេត្ត (លើក​លែង​ស្នាក់​ការ​កណ្ដាល) របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

 

ដំណឹង​ល្អ! មាន​ប្រាក់​រៀល ចាស់ ទក់ រហែក អាច​យក​ទៅ​ប្ដូរ​បាន

 

យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ដើម្បី​គាំទ្រ​គោល​នយោបាយ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​ប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​កាន់​តែ​ច្រើន ក៏​ដូច​ជា​ចូល​រួម​ចំណែក​អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ។ ចំពោះ​ការ​ប្ដូរ​ក្រដាស​ប្រាក់ អាច​ប្ដូរ​បាន​ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ​វេលា​ម៉ោង ៣:០០រសៀល ដល់​ម៉ោង ៥ល្ងាច៕

 

ដំណឹង​ល្អ! មាន​ប្រាក់​រៀល ចាស់ ទក់ រហែក អាច​យក​ទៅ​ប្ដូរ​បាន

អត្ថបទ៖ គង់ វិសាល
​​