បុរស​​​ខ្មែរ​​ម្នាក់​​ប្រាប់​​វិធី ធ្វើ​ឲ្យ​ស្និទ្ធស្នាល​ជា​មួយ​សត្វ​ខ្លា​​​​

សត្វ​​​ក្នុង​ទ្រុង​ការពារ ជិត ២ ពាន់​ក្បាល ក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំ​តាម៉ៅ សុទ្ធតែ​មាន​អ្នក​មើល​ថែ​​​ជា​ប្រចាំ ហើយ​មាន​ការ​ចែក​ទៅ​តាម​ជំនាញ​​ផ្សេង​ៗគ្នា។ ក្នុង​ចំណោម​បុគ្គលិក​ជិត​ ១០០នាក់ លោក គយ រ៉ុង អ្នក​ជំនាញ​មើល​ថែ​សត្វ​ខ្លា​ជិត ១០ឆ្នាំ បាន​ចែក​រំលែក​បទពិសោធន៍​ពី​ការ​​ចិញ្ចឹម​​ខ្លា និង​ធ្វើ​យ៉ាង​ណា​ដើម្បី​​​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​​សត្វ​ខ្លា។

 

បុរស​​​ខ្មែរ​​ម្នាក់​​ប្រាប់​​វិធី ធ្វើ​ឲ្យ​ស្និទ្ធស្នាល​ជា​មួយ​សត្វ​ខ្លា​​​​

លោក គយ រ៉ុង

 

លោក គយ រ៉ុង បាន​​ឲ្យ​ដឹង​ថា មាន​ចំណុច​ច្រើន​ដូច​ជា ការ​ធ្វើ​​កាយវិការ​បង្ហាញ​​ភាព​ស្រលាញ់ ​ការ​មិន​ប្រើ​ហិង្សា ដូច​ជា​ធ្វើ​សំលេង​ឲ្យ​សត្វ​ខ្លាច ការ​យក​ដំបង​ឬ​ឈើ​រុក យក​ដុំ​ថ្ម​គប់ ជា​ដើម។ អ្វី​ដែល​​​ពិសេស​​ជា​នេះ គឺ​នៅ​ពេល​ដែល​សត្វ​ខ្លា​ឈឺ អ្នក​មើល​ថែ ដាច់​ខាត​មិន​ត្រូវ​ចាក់​ឆ្នាំ​ជំនួស​ពេទ្យ​ឡើយ។

 


 

អត្ថបទ៖ ខុត សីហា