ស្ថានីយ​អវកាស​ចិន​បាត់​បង់​ម្ចាស់​ការ​ ​នឹង​ធ្លាក់​​បុកផែនដី​នៅ​ឆ្នាំ​ក្រោយ

នៅ​ទី​បំផុត​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ផ្សព្វផ្សាយ​ថា​​ស្ថានីយ​អវកាស​ Tiangong-1 ​បាត់​បង់​ម្ចាស់​​ការ ហើយ​នឹង​ធ្លាក់​មក​​បុក​ផែនដី។

 

ស្ថានីយ​អវកាស​ចិន​បាត់​បង់​ម្ចាស់​ការ​ ​នឹង​ធ្លាក់​​បុកផែនដី​នៅ​ឆ្នាំ​ក្រោយ

 

​អ្នក​វិទ្យាសាស្ត្រ​ចិន​​​ដឹង​ត្រឹម​ថា​​ស្ថានីយ​អវកាស​ទម្ងន់​ ៨,៥ តោន​នេះ​អាច​នឹង​ធ្លាក់​មក​ផែនដី​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧​ ប៉ុន្តែ​គេ​មិន​អាច​កំណត់​បាន​ទេ​ថា​​នឹង​ធ្លាក់​នៅ​ទីតាំង​ណា​មួយ​នោះ។ លោក​ Wu Ping នាយក​គ្រប់​គ្រង​​ផ្នែក​វិស្វកម្ម​អវកាស​បាន​លើក​ឡើង​ថា​ ផ្នែក​ជា​ច្រើន​នៃ​ស្ថានីយ​នឹង​ឆេះ​ឡើង​ពេល​ធ្លាក់​ចុះ​មក​ផែនដី។

 

ស្ថានីយ​អវកាស​ចិន​បាត់​បង់​ម្ចាស់​ការ​ ​នឹង​ធ្លាក់​​បុកផែនដី​នៅ​ឆ្នាំ​ក្រោយ

 

ភ្នាក់ងារ​អវកាស​ចិន​នឹង​នៅ​តែ​បន្ត​ត្រួត​ពិនិត្យ​លើ​ដំណើរ​ការ​របស់​ Tiangong-1 ទោះ​បី​មិន​អាច​បញ្ជា​បាន​ក្ដី ហើយ​ប្រសិន​បើ​មាន​ការ​ប៉ះទង្គិច​ទ្រង់​ទ្រាយ​ធំ​លើ​លំហអាកាស​ ភ្នាក់ងារ​នឹង​​ប្រកាស​​ដំណឹង​ឲ្យ​ដឹង​ភ្លាម។

 

ស្ថានីយ​អវកាស​ចិន​បាត់​បង់​ម្ចាស់​ការ​ ​នឹង​ធ្លាក់​​បុកផែនដី​នៅ​ឆ្នាំ​ក្រោយ

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​ថា វា​នឹង​ជា​គ្រោះ​មហន្តរាយ​ប្រសិន​បើ​ស្ថានីយ​ទម្ងន់​ ៨,៥ តោន​នេះ​ធ្លាក់​ចំ​ទី​ប្រជុំ​ជន​ តែ​គេ​រំពឹង​ថា​វា​​អាច​នឹង​ធ្លាក់​​ទៅ​ក្នុង​មហាសមុទ្រ ឬ នៅ​តំបន់​ដែល​មិន​មែន​ជា​ទី​ប្រជុំ​ជន។

 

ស្ថានីយ​អវកាស​ចិន​បាត់​បង់​ម្ចាស់​ការ​ ​នឹង​ធ្លាក់​​បុកផែនដី​នៅ​ឆ្នាំ​ក្រោយ

 

​ស្ថានីយ​អវកាស​​​​​​​​​​​​ Tiangong-1 បាន​បង្ហោះ​ទៅ​ក្នុង​លំហ​អាកាស​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១១ ដោយ​រយៈ​ពេល​ ៥ ឆ្នាំ​នេះ​ បាន​​កសាង​សមិទ្ធផល​ជា​ច្រើន​ជូន​ប្រទេស​ចិន៕​​​

 

ចុច​អាន៖ រក​ឃើញ​មនុស្ស​ភព​ផ្សេង​ ​បំផ្ទុះ​ផ្កាយរណប​ ​Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​