Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

ក្រុម​ស្ដេច​ស Real Madrid ​មិន​អាច​រក​ជ័យ​ជម្នះ​លើក​ទី​១៧​ជាប់ៗ​គ្នា​នៅ​ La Liga ដើម្បី​បំបែក​កំណត់ត្រា​របស់​ក្រុម​ FC Barcelona ​បាន​ទេ បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ Villarreal ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​ទឹក​ដី​ខ្លួន​ឯង​​ កាល​ពី​យប់​មិញ។

 

Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

 

Real ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Zinedine Zidane ​បាន​ឈ្នះ​នៅ​ La Liga ១៦​ប្រកួត​ជាប់ៗ​គ្នា និង​ស្មើ​កំណត់ត្រា​ក្រុម​ Barcelona ​ធ្លាប់​ធ្វើ​បាន​រដូវ​កាល​២០១០-១១។ បើ​ Real ឈ្នះ​ប្រកួត​យប់​មិញ​ នឹង​បំបែក​កំណត់ត្រា​ក្រុម​ Barca បាន ​ប៉ុន្តែ​លទ្ធផល​ត្រឹម​ស្មើ​នេះ​ មាន​ន័យ​ថា​ គ្រប់​យ៉ាង​ត្រូវ​​ចប់​ត្រឹម​នេះ​ ហើយ​ក្រុម​ទាំង​២ មាន​កំណត់ត្រា​ឈ្នះ​ច្រើន​ប្រកួត​ជាប់ៗ​ស្មើ​គ្នា។

 

ងាក​ទៅ​ការ​ប្រកួត​យប់​មិញ ​ក្រុម​ភ្ញៀវ​ Villarreal ​បាន​នាំ​មុខ​ ១-០ មុន​ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​​ចុង​​តង់​ទី​១​នាទី​៤៥ ​របស់​កីឡាករ​ Bruno Soriano ​ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ ​ខ្សែ​ការពារ​​ឆ្នើម​ Sergio Ramos ​អាច​រក​គ្រាប់​តាម​ស្មើ​ ១-១ ឲ្យ​​ Real វិញ។ ​ទោះ​បី​ត្រឹម​ស្មើ តែ​ Real នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ La Liga ដោយ​មាន​១៣​ពិន្ទុ​ក្នុង​ដៃ ​និង​លើស​ក្រុម​លេខ​២ Sevilla ​២​ពិន្ទុ៕

 

Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

 

Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

 

Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

 

Real ​មិន​អាច​បំបែក​កំណត់ត្រា​ Barca បាន​ទេ​​ ក្រោយ​ស្មើ​យប់​មិញ

 

 

សូមទស្សនាវីដេអូខាងក្រោម (ចុច Watch on YouTube):

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal