វ៉ាត់ ចំរើន​ ​​​ពន្យល់​កត្តា​​​ដែល​អត្តពលិក​​​​​​ឈ្នះ​​មេដាយ​​ក្រៅ​ប្រទេស​​មិន​ទទួល​ប្រាក់​រង្វាន់​ពី​រដ្ឋ​

ឯក​ឧត្ដម​ វ៉ាត់​ ចំរើន អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​បាន​ពន្យល់​មូលហេតុ​ ដែល​​កីឡាករ​មួយ​ចំនួន​​​​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​​នានា​​​នៅ​ក្រៅ​ប្រទេស​ ​ហើយ​​ឈ្នះ​មេដាយ​ ឬ​ទទួល​បាន​លទ្ធផល​ល្អ​​ ប៉ុន្តែ​​ពួក​គាត់​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ឬ​ពី​ NOCC។

 

វ៉ាត់ ចំរើន​ ​​​ពន្យល់​កត្តា​​​ដែល​អត្តពលិក​​​​​​ឈ្នះ​​មេដាយ​​ក្រៅ​ប្រទេស​​មិន​ទទួល​ប្រាក់​រង្វាន់​ពី​រដ្ឋ​

ឯក​ឧត្ដម​ វ៉ាត់​ ចំរើន

 

​​ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​រដ្ឋបាល​កីឡា និង​ MC ឯកឧត្តម​​អគ្គលេខាធិការ​​បាន​ឲ្យ​ដឹង​ថា អត្តពលិក​​ដែល​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រដ្ឋ​​​ ​បន្ទាប់​ពី​ពួក​គេ​​​​ឈ្នះ​មេដាយ ឬ​​​​ឈ្នះ​ខ្សែក្រវាត់​​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​ ​គឺ​ដោយ​សារ​ពួក​គេ​​ជា​កីឡាករ​អាជីព​ ដែល​​ហ្វឹកហាត់​​​​​ប្រកួត​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ​​ម្យ៉ាងទៀត​ព្រឹត្តិការណ៍​ដែល​កីឡា​ទាំង​នោះ​ចូល​រួម​គឺ​ក្រៅ​ផ្លូវការ​ ដែល​​មិន​មែន​ជា​ព្រឹត្តិការណ៍ដូច​ជា​​​កីឡា​អូឡាំពិក​​ជា​ដើម។

 

​ឯក​ឧត្តម​​បាន​បញ្ជាក់​ថា ​អត្តពលិក​​ខ្លះ​ត្រូវ​បាន​អ្នក​រៀប​ចំ​កម្មវិធី​​​​នៅ​ក្រៅ​ប្រទេស​ទាក់​ទង​​ផ្ទាល់ ​ដោយ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​​សម​ល្មម​ដែល​​រូប​គេ​ទទួល​យក​បាន ហើយ​​យល់​ព្រម​ចេញ​ទៅ​ប្រកួត​​។ នៅ​ពេល​ពួក​គេ​​ទទួល​បាន​ជោគជ័យ បែរ​ជា​​ត្អូញត្អែរ​ថា​ អត់​មាន​អ្នក​​ណា​​ជួយ​​ឧបត្ថម្ភ ឬ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​រដ្ឋ​។ ជា​ការ​ពិត​កីឡាករ​ទាំង​នោះ​គឺ​ទៅ​ប្រកួត​មិន​មែន​ដើម្បី​ជាតិ​ឡើយ ទើប​គ្មាន​ការឧបត្ថម្ភ​ពី​​រាជ​រដ្ឋា​​ភិបាល​​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​