Man Utd &​ Man City ឈ្នះ​រៀង​ខ្លួន ឡើង​ប៉ះ​គ្នា​នៅ​ជុំ​ទី​៤ ពាន League Cup

គូ​ប្រជែង​ដ៏​ធំ​នៅ​ទីក្រុង​ Manchester គឺ​ក្រុម​ Manchester United និង Manchester City បាន​យក​ឈ្នះ​រៀង​ខ្លួន​ក្នុង​ការ​ប្រកួត​ League Cup ជុំ​ទី​៣ កាល​ពី​យប់​មិញ​ ហើយ​ត្រូវ​ប៉ះ​គ្នា​ នៅ​ជុំ​ទី​៤​ អំឡុង​ខែក្រោយ។

 

Man Utd &​ Man City ឈ្នះ​រៀង​ខ្លួន ឡើង​ប៉ះ​គ្នា​នៅ​ជុំ​ទី​៤ ពាន League Cup

 

Manchester United ដែល​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ក្រុម Northampton Town បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ ៣-១ ស៊ុត​បញ្ចូល​ទី​ដោយ​ Carrick នៅ​នាទី​១៧, Herrera នាទី​៦៨ និង​ Rashford នៅ​នាទី​៧៥ ដោយឡែក​១គ្រាប់​របស់​ម្ចាស់​ផ្ទះ​ស៊ុត​ដោយ​ Revell នៅ​នាទី​៤២ ដោយ​បាល់​ប៉េណាល់ទី។

 

រីឯ​ Manchester City វិញ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Swansea City មក​ពី Premier League ដូចគ្នា ដោយ​លទ្ធផល​ ២-១។ ២គ្រាប់​របស់​ Man City ធ្វើ​បាន​សម្រេច​ដោយ​ កីឡាករ Clichy ៤៩ និង García Serranoនៅ​នាទី​៦៧ ហើយ​១ គ្រាប់​របស់​ Swansea ស៊ុត​បញ្ចូល​ទី​ដោយ Sigurdsson នៅ​ចុង​ម៉ោង​នាទី ៩០+៣។

 

គូ​ផ្សេង​ទៀត៖ Fulham ១-២ Bristol City, QPR ១-២ Sunderland, Southampton ២-០ Crystal Palace, West Ham ១-០ Accrington, Stoke ១-២ Hull City, Tottenham ៥-០ Gillingham៕

 

លទ្ធផល​ការ​ចាប់​ឆ្នោត​ជុំ​ទី​៤

 

Man Utd &​ Man City ឈ្នះ​រៀង​ខ្លួន ឡើង​ប៉ះ​គ្នា​នៅ​ជុំ​ទី​៤ ពាន League Cup

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC