ហួស​ចិត្ត! កុម្ម៉ង់​ iPhone 7 តាម​អនឡាញ​បែរ​ជា​បាន iPhone 3 បូក​ iPhone 4

នារី​សញ្ជាតិ​ចិន​មួយ​រូប​បាន​ចែក​រំលែក​រឿង​រ៉ាវ​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​លើ​គណនី​ Weibo របស់​ខ្លួន ទាក់​ទង​នឹង​ការ​ទិញ​ iPhone 7 តាម​អនឡាញ។

 

ហួស​ចិត្ត! កុម្ម៉ង់​ iPhone 7 តាម​អនឡាញ​បែរ​ជា​បាន iPhone 3 បូក​ iPhone 4

 

ដំបូង​ឡើយ​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នោះ​បាន​កុម្ម៉ង់​ទិញ iPhone 7 ដែល​ទើប​ចេញ​លក់​តាម​វិបសាយ​អនឡាញ។ ក្រោយ​កុម្ម៉ង់​រួច​បាន​ប៉ុន្មាន​ថ្ងៃ​​ កញ្ចប់​ទំនិញ​ក៏​បាន​​ដឹក​ជញ្ជូន​មក​ដល់​ផ្ទះ​របស់​នាង​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ហួស​ចិត្ត​ខ្លាំង​គឺ​ពេល​បើក​ប្រអប់​ឡើង​ ប្រទះ​ឃើញ​ iPhone 3 មួយ​គ្រឿង​, iPhone 4 មួយ​គ្រឿង​ រួម​ជា​មួយ​កាត​ Yu-Gi-Oh។

 

កាត​ Yu-Gi-Oh ជា​កាត​តំណាង​ឲ្យ​ការ​រួម​បញ្ចូល​គ្នា​រវាង​បិសាច​​ពីរ​ ឬ ច្រើន​ នៅ​ក្នុង​រឿង​គំនូរជីវចល​ ហើយ​ការ​បន្ថែម​កាត​នេះ​ក្នុង​ប្រអប់​គឺ​ដើម្បី​រួម​បញ្ចូល​ iPhone 3 និង iPhone 4 ឲ្យ​ចេញ​ជា​ iPhone 7។ ​ក្រោយ​ជួប​រឿង​រ៉ាវ​នេះ​នារី​ខាង​លើ​បាន​បង្ហោះ​រូបភាព​ប្រអប់​ទូរសព្ទ​ទៅ​លើ​គណនី​ Weibo ដោយ​ទទួល​បាន​ការ​ Share តៗ​គ្នា​រាប់​ពាន់​ដង​ឯ​ណោះ។

 

ហួស​ចិត្ត! កុម្ម៉ង់​ iPhone 7 តាម​អនឡាញ​បែរ​ជា​បាន iPhone 3 បូក​ iPhone 4

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​អ្នក​ទិញ​ទូរសព្ទ​តាម​អនឡាញ​ទទួល​បាន​បទ​ពិសោធន៍​ចុក​ឈាម​បែប​នេះ។​ កាល​ពី​ពេល​ទៅ​ថ្មីៗ​អតិថិជន​ម្នាក់​បាន​កុម្ម៉ង់​ទិញ​ iPhone 6s តាម​អនឡាញ​ ប៉ុន្តែ​លទ្ធផល​បែរ​ទទួល​បាន iPhone ​ឡូហ្គោ​រូប​ផ្លែ​ប៉េស​ទៅ​វិញ៕​​

 

ចុច​អាន៖ ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ shanghaiist​