ជម្រើស​មេម៉ូរីកាត​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន

ភាព​សម្បូរ​បែប​នៃ​ជម្រើស​មេម៉ូរីកាត​លើ​ទីផ្សារ​ ​ហាក់​បង្កើត​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ជ្រើសរើស។ ប៉ុន្តែ​ក្នុង​នោះ​បើ​និយាយ​ពី​មេម៉ូរីកាត​ដែល​មាន​គុណភាព​គឺ​មិនសូវ​មាន​ច្រើន​នោះ​ទេ​ ​ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​មេម៉ូរីកាត​ដែល​មាន​គុណភាព​ ​ហើយ​ផលិត​ពិសេស​សម្រាប់​ស្មាតហ្វូន​តែ​ម្ដង។

 

Samsung Evo+

 

ជា​មេម៉ូរីកាត​ប្រភេទ​ ​SDXC​ ​ដែល​មាន​សមត្ថភាព​ចម្លង​ទិន្នន័យ​ចូល​ ​90MB​ ​និង​ចម្លង​ចេញ​ ​95MB​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​អាច​ផ្ទុក​ទិន្នន័យ​ ​256GB​ ​។ មេម៉ូរី​ប្រភេទ​នេះ​ផលិត​ពិសេស​សម្រាប់​ការ​រក្សា​ទិន្នន័យ​វីដេអូ​ប្រភេទ​ ​4K​ ​ហើយ​ ​Samsung Evo+ ​ ​មាន​តម្លៃ​ ​២០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)។

 

ជម្រើស​មេម៉ូរីកាត​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន

 

PNY Elite

 

ជា​កាត​ប្រភេទ​ ​SDXC​ ​មាន​សមត្ថភាព​ចម្លង​ទិន្នន័យ​ចេញ​ ​និង​ចូល​ស្មើ​គ្នា​ជា​មួយ​ល្បឿន​ ​85MB​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​អាច​ផ្ទុក​ទិន្នន័យ​ ​128GB​ ​ជា​មួយ​តម្លៃ​ ​៤០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)។

 

ជម្រើស​មេម៉ូរីកាត​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន

 

Lexar Professional 1000x

 

កាត​ប្រភេទ​នេះ​ត្រូវ​គេ​ទទួល​ស្គាល់​ជា​កាត​ដែល​ធូរ​ថ្លៃ​ ​តែ​មាន​សមត្ថភាព​ចម្លង​ទិន្នន័យ​រហ័ស​ ​ដល់​ទៅ​ ​150MB​ ​ក្នុង​មួយ​វិនាទី​ជា​មួយ​តម្លៃ​ ​២០​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​អាច​ផ្ទុក​ទិន្នន័យ​ ​32GB។

 

ជម្រើស​មេម៉ូរីកាត​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន

 

SanDisk Extreme PRO

 

មេម៉ូរី​ម៉ូដែល​ត្រូវ​បាន​ដាក់​លក់​ពេញ​ពិភពលោក​ព្រោះ​អាច​ប្រើ​បាន​ជា​កាមេរ៉ា​ ​ស្មាតហ្វូន​ស្ទើរ​គ្រប់​ប្រភេទ​ ​ហើយ​មាន​សមត្ថភាព​ចម្លង​ទិន្នន័យ​ចូល​ ​90MB​ ​និង​ចេញ​ ​95MB​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​មាន​តម្លៃ​ ​៤៥​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​អាច​ផ្ទុក​ទិន្នន័យ​ ​64GB៕

 

ជម្រើស​មេម៉ូរីកាត​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន

 

អាន​បន្ត​ ​៖ ហួស​ចិត្ត! កុម្ម៉ង់​ iPhone 7 តាម​អនឡាញ​បែរ​ជា​បាន iPhone 3 បូក​ iPhone 4

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​androidcentral