អីយ៉ា! ៣នាក់បងប្អូនដែលគេល្បីថា ស្អាតតាំងពីវ័យក្មេង ឥឡូវបង្ហើបរឿងនារី ក្នុងក្តីស្រមៃហើយ!

ថៃ៖ ក្មេងប្រុសជំទង់ៗដែលត្រូវជាកូនៗរបស់កីឡាករឆ្នើមម្នាក់ប្រចាំប្រទេសថៃ គឺលោក Jetrin និងតារាសម្តែងនាង Kejmanee នោះ  បន្ទាប់ពីមានមហាជនទូទៅ មួយចំនួនបានចេញមុខមកកោតសរសើរ  និងមានការបញ្ចេញមតិមួយចំនួនថា ពេលធំពេញកម្លោះឡើងនឹងមានសម្រស់កាន់តែស្រស់ស្អាតមិនចាញ់ តារាចម្រៀងល្បីៗ ឬពួកតួកុនកម្លោះៗនោះទេ។

មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រមួយចំនួនបង្អាប់ថា សង្ហាបែបនេះធំឡើងមិនដឹងជាមានស្រីៗប៉ុន្មាននាក់ លួចស្រឡាញ់ខ្លះទេ ព្រោះពេលនេះកំពុងតែមានការងារក្នុងវិស័យសិល្បៈបណ្តើរ  រីឯរូបរាងវិញក៏កាន់តែធំពេញវ័យឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ហេតុដូច្នេះទើបបានជាពេលនេះ ពួកគេទាំង៣នាក់បងប្អូនក៏បានចេញមកបង្ហើប រឿងនារីនៅក្នុងសុបិននាថ្ងៃអនាគតបន្តិចបន្ទួច មិនមានអ្វីជាដុំកំភួនណាស់ណាទេ ព្រោះពួកគេនៅក្មេងខ្ចី គំនិតមិនទាន់ទូលំទូលាយប៉ុន្មានទេ ហើយការសិក្សាគឺជាប្រការសំខាន់ចាំបាច់លើសអ្វីៗទាំងអស់។

សម្រាប់ Chao Naay ដែលជាបងប្រុសគេបង្អស់បានបង្ហើបថា ស្រីដែលអាចចាប់យក បេះដូងរបស់គេបាន គឺជានារីស្លូតបូតរម្យទម គួរឱ្យស្រឡាញ់ ចេះគួរសមជាមួយ ចាស់ទុំ និងត្រូវមានការសេពគប់គ្នាដោយកិត្តិយសជាមុនសិន មុនពេលរៀបការ ព្រោះឪពុកម្តាយតែងបានបង្រៀនថា ត្រូវចេះផ្តល់តម្លៃឱ្យមនុស្សស្រីជានិច្ច។ 

ឯ Chao Khun វិញក៏បានឱ្យដឹងថា គេមិនចូលចិត្តមនុស្សស្រីនិយាយច្រើនទេ សុំឱ្យតែមានចំណេះដឹង ចេះគោរពគ្រួសារ មានសុជីវធម៌ល្អទៅគឺបានហើយ។ ចំណែកឯចុងក្រោយគេគឺ Chao Samutra គ្មានអ្វីដែលត្រូវនិយាយទេ ព្រោះគេនៅក្មេងពេក។

ជាចុងក្រោយទាំង៣នាក់បងប្អូននេះ ក៏ត្រូវបានមានគេចាប់អារម្មណ៍ជាច្រើន និងគាំទ្រសកម្មភាពសម្តែងឃោសនា លើទូរទស្សន៍ក៏ដូចជាទស្សនាវដ្តីមួយចំនួនយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យបងប្អូនប្រុសទាំង៣នាក់នេះ មានរូបរាង ស្រស់សង្ហាតាំងពីក្មេងៗនោះ គឺបណ្តាលមកពី ពួកគេម្នាក់ៗសុទ្ធតែមាន ចំណង់ចំណូលចិត្តនៅក្នុងការលេងកីឡាគ្រប់ប្រភេទនៅពេលទំនេរ។ អមជាមួយនឹងឪពុកជាអ្នកកីឡាស្រាប់ផងរឹតតែមានការប្រសើរសម្រាប់ពួកគេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload