សម្តេចតេជោ​ ហ៊ុន សែន​ ៖ រដូវភ្ជុំនេះ​នរណាបាញ់នរណាមុន

រាជធានី​ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ ហ៊ុន សែន ​បានមានប្រសាសន៍ថា​ «សភាពការណ៍នយោបាយ​នៅពេលនេះ​កំពុងមានសភាពស្ងប់ស្ងាត់ ​ស្ងប់ស្ងាត់បែបនេះល្អប្រសើរ ​តែក៍រង់ចាំមើលផងដែរថា​ ក្នុងរដូវបុណ្យភ្ជុំនេះ​នរណាបាញ់នរណាមុន។»

សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២២​ កញ្ញា ២០១៦​ ក្នុងឱកាសដែលសម្តេច​តេជោ​ ​បានអញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​ពិធី​​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​នៃ​​សាកលវិទ្យាល័យ​ពុ​ទ្ឋិ​សាស្ត្រ នៅ​សណ្ឋាគារសុខាភ្នំពេញ ​ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ ​ទល់មុខព្រះបរមរាជវំាង ៕