ទៅ​រក​ត្រី​តាម​ប្រឡាយ ស្រាប់តែ​ប្រទះ​ឃើញ​…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ​​ខណៈ​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​រក​ត្រី​នៅ​តាម​ប្រឡាយ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​នៅ​ខាងជើង​វត្ត​ទួល ស្ថិត​ក្នុងភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ង សំបូ ហៅ ម៉ៅ អាយុ​៥៧​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ ចំបក់​ពាម សង្កាត់​សង្ឃ័រ ក្រុង ស្វាយ​រៀង ។ បុរស​ខាងលើ​ត្រូវ​បាន​អ្នក​ភូមិ​បាន​អះអាង​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។

យោង​តាម​ការ​ស្រាវជ្រាវ និង​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ពិនិត្យ​សាកសព សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់ ខណៈ​ដើរទៅ​បត់ជើងធំ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ប្រឡាយ​លង់​ស្លាប់​តែ​ម្ដង​ក្នុង​កំឡុង​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ ។

ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​រួចរាល់ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕